Thursday, January 20, 2011

Special fund for the farmer

Phnom Penh : ថ្ងៃព្រហស្បត៍ ទី ៣០ ខែធ្នូ ឆ្នាំ ២០១០
Writed by Bobo

សហគ្រាសធុន តូច និងមធ្យមជាច្រើន នៅក្នុងប្រទេសកម្ពុជា មិនទាន់ត្រូវបានរដ្ឋាភិបាល ជួយគាំទ្រ លើផ្នែកមូលនិធិ នៅឡើយទេ ។ នៅក្នុងបទអន្តរាគមន៍ មួយរបស់លោក គាតឈុន រដ្ឋមន្ត្រី ក្រសួងហិរិញ្ញវត្ថុ ដែលបានថ្លែង នៅក្នុងរដ្ឋសភា កាលពី ២៥ វិឆ្ឆិការ បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម បានជួប នូវការលំបាកជាខ្លាំង ក្នុងការស្វែងរកប្រភព ឥណទាន ដើម្បីពង្រី អាជីវកម្ម របស់ខ្លួន ។ នៅក្នុងឆ្នាំ ២០១១ ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច ហិរិញ្ញវត្ថុ ក៍បាន រៀបចំនូវ មូលនិធិពិសេស មួយសំរាប់គាំទ្រ ដល់សហគ្រាសធុន តូច និងមធ្យម ។
 

ប្រភព ពីរដ្ឋសភា បានឲ្យដឹងថា មូលនិធិ ឥណទានពិសេស ដែលមានទឹកប្រាក់ចំនួន ២៥ លានដុល្លារ សំរាប់ធានាដល់ សហគ្រាសធុន តូច និងមធ្យម នឹងត្រូវចាប់ផ្តើមដំណើរការ ក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ ហើយ ក្រោយពី ច្បាប់ថវិការជាតិ សំរាប់ឆ្នាំ ២០១១ បានចូលជាធរមានរួចមក ។

លោក ជាម យៀប ប្រធានគណៈកម្មាការទទួលបន្ទុកផ្នែក ហិរិញ្ញវត្ថុ និងធនាគា នៃរដ្ឋសភា បានអះអាងថា កសិករ និងសហគ្រាសធុនតូច​និង មធ្យម ទាំងអស់ នៅគ្រប់ខេត្តក្រុង ទូទាំងប្រទេស នឹងបានទទួលនូវប្រាក់កំចី របស់រដ្ឋ ដើម្បី គោលដៅចំបងជួយបង្កើនការផលិត របស់កសិករ ៖..​​​​​

( ដើម្បី ជំរុញ ឲ្យប្រជាកសិករ ទទួល នូវ ឥណទាន របស់រដ្ឋ សំរាប់បង្កើនភោគផល របស់គាត់ ដូចជា ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ការចិញ្ចឹមគោក្របី រៀបចំប្រពលវប្បកម្ម រាវរកពូជស្រូវដែលល្អ ហើយគាត់និង អាចសងវិញ នៅក្នុងដំណាក់កាលៗ នៅក្នុងរយៈពេលវែង )

 
មូលនិធិឥណទានពិសេស ក្នុងការគាំទ្រ ដល់ សហគ្រាសធុនតូច និង មធ្យម ត្រូវបានបង្កើតឡើងសំរាប់ឆ្នាំ ២០១១ ក្រោយពីរដ្ឋាភិបាលខ្មែរ មានគំរោង ជំរុញ ការនាំស្រូវ អង្ករ ចេញទៅលក់ នៅក្នុងពិភពលោក ឲ្យបាន ១ លានតោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៥ ខាងមុខ ។

ថ្លែងនៅក្នុងបទអន្តរាគមន៍ ដើម្បីស្វែងរក ការអនុម័ត មូលនិធិពិសេសនោះ កាលពីថ្ងៃ ទី ២៥ វិឆ្ឆិការ កន្លងទៅ រដ្ឋមន្ត្រីក្រសួងហិរិញ្ញវត្ថុ លោក គាត ឈុន បានបញ្ជាក់ថា នៅពេលដែលប្រព័ន្ធធនាគារ នៅប្រទេសកម្ពុជា​មានការរីកចំរើន ពី មួយថ្ងៃទៅ មួយថ្ងៃ ​ដែលគេអាច រកខ្ចី ប្រាក់បានដល់ទៅ ប្រមាណ ៥០០ លានដុល្លារ ប៉ុន្តែ មានតែក្រុមហ៊ុនធំៗ និងគំរោងហិរិញ្ញប្បទានធំៗ ប៉ុណ្ណោះ ដែលអាចខ្ចីប្រាក់បាន រី ឯស្ថាប័ន មីក្រូហិរិញ្ញវត្ថុ វិញ បានផ្តល់ប្រាក់កំចី សំរាប់តែ អាជីវកម្ម តូចតាច និងអាជីវកម្ម គ្រួសារប៉ុណ្ណោះ ។

លោក រដ្ឋមន្ត្រី គាត ឈុន បានទទួលស្គាល់ថា សហគ្រាសធុន តូច និងមធ្យម បានជួបការលំបាកយ៉ាងខ្លាំង ក្នុងការស្វែងរក ប្រាក់កំចី ដើម្បី ពង្រីអាជីវកិម្មរបស់ខ្លួន ហើយការ បង្កើត នូវ មូលនិធិពិសេស និងមានគោលដៅ ចំបង ដើម្បី ជំរុញ នូវផលិតកម្មស្រូវ និងការនាំអង្ករចេញ ។

អ្នកតំណាងរាស្ត្រគណៈបក្សប្រឆាំងសមរង្ស៊ី បានសំដែងនូវ សេចក្តីត្រេកអរ គាំទ្រ ទៅដល់នបាយនេះ បើសិនជា ការផ្តល់ប្រាក់កំចី នោះ មានតំលាភាព មិនធ្វើឡើង តាមរយៈបក្សពួក ឫ គណៈបក្សទេនោះ ។

លោក សុន ឆៃ ពន្យល់ថា រាល់ជំនួយ របស់រដ្ឋ កន្លងមក សូវបានដល់ដៃ មហាជន អ្នកត្រូវការ នោះពិតប្រាកដទេ ៖......

( មិនទាន់ឃើញ មានទេ មានតែការជួយ របៀបគណៈបក្ស ការជួយដល់សហគមន៍ កសិករ និង ជួយទៅដល់ក្រុមម៉ាស៊ីន កិនស្រូវ ដែលយើងដឹងជាស្រេច ហើយថា អ្នកទាំងនោះ សុទ្ធតែមាននិន្នាការនយោបាយ ក្នុងគណៈបក្សកាន់អំណាច ប៉ុន្តែបើនិយាយអំពី ការជំរុញ ជាទូទៅ ដូចសិប្បកម្ម ក្នុងស្រុក ដូចជាមិនទាន់ឃើញ នរណាបានទទួលផល ពី ណឹងទ )

ប្រធានសហគមន៍ កសិករ នៅខេត្តព្រៃវែង លោក អៀងធី បានបន្ថែមថា បទពិសោធន៍ ក្នុងការខ្ចីប្រាក់ នៅក្នុងភូមិ របស់លោក ដែលមានអ្នកភូមិ ប្រហែល ៨០% បានខ្ចីបុល មានការលំបាក ហើយ រិតតែលំបាក នៅពេលដែល គេចង់ខ្ចីប្រាក់ ពី រដ្ឋ ។ លោក អៀងធី សំដែងការអបអរ ក្នុងការបង្កើតមូលនិធិខ្ចីប្រាក់ ដើម្បី ជួយដល់ សហគ្រាសធុនតូច និងមធ្យមទាំងអស់ដូច្នេះ ៖...

( បើសិនជារដ្ឋ បានទំលាក់ប្រាក់ ឲ្យប្រជាជនខ្ចី ខ្ញុំថា ល្អដែរពីព្រោះ ថារដ្ឋ ដាក់មកអាត្រាការប្រាក់ទាប ឫអត់មាន )

ជាមួយគ្នានេះដែរ ប្រធានសមាគម កសិករ លោក ហេង ជឿន​ ក៍មិនទាន់​មាន​ជំនឿ​ថា ការទំលាក់ប្រាក់របស់រដ្ឋ នឹងទៅដល់ ដៃ ក្រុមសហគ្រាសធុន តូចនិង មធ្យមនោះ ដែរ ៖...

( យើងដឹងហើយ បរិបទ នៅក្នុងប្រទេសកម្ពុជា គឺ នៅពេលដែល មានជំនួយអ្វីៗផ្សេង ៗ បានតែអ្នកធ្វើណឹង តែអ្នកត្រូវទទួលផលជាក់ស្តែងអត់ បានទេ មិនដែល បានដល់ដៃ អ្នកក្រីក្រ ទេ )

អ្នកវិភាគផ្នែកសេដ្ឋកិច្ច បានអះអាងថា ចង្វាក់ផលិតកម្ម នៅក្នុងស្រុក ក្រុមសហគ្រាស និងសិប្បកម្ម នឹងមានការរីកចំរើន ខ្លាំងក្លា បើសិន ជារដ្ឋាភិបាល ពង្រីក ឥណទាន របស់ខ្លួន សំរាប់ សហគ្រាសធុន តូច និងមធ្យម ។

តំណាងរាស្ត្រជាមយៀប បានបន្ថែមថា ការបង្កើត នូវមូលនិធិ ឥណទាន ពិសេស សំរាប់ សហគ្រាស ខ្នាតតូច និងមធ្យម និង ការបង្កើន នូវ ឥណទាន របស់ធនាគារ អភិវឌ្ឍន៍ជនបទ គឺជា ជំហានចាប់ផ្តើម នៃគំរោង របស់រដ្ឋាភិបាល ដែល គ្រោងរួចជាស្រេច ក្នុងការពង្រីក ផលិតកម្ម កសិកម្ម ។

ទន្ទឹម និងការរិះ គន់អំពី ការផ្តល់ប្រាក់កំចី កន្លងមក ដែលធ្វើឡើង តាមរយៈ បក្សពួក លោក តំណាងរាស្ត្រ បញ្ជាក់ទៀតថា ធនាគាអភិវឌ្ឍន៍ ជនបទ និងក្រសួងសេដ្ឋកិច្ច ហិរិញ្ញវត្ថុបាន រៀបចំនូវ លទ្ធភាពនៃការខ្ចីបុលនៅ តាមបណ្តាខេត្ត ២៤ ខេត្ត ស្រុកចំនួន ស្រុក ១៩៣ ឃុំ ១៦២១ និង ភូមិ ១៣៨៥០ រួចហើយ សំរាប់ សហគ្រាស ធុនតូច និងមធ្យមទាំងអស់ ដែល ចង់ពង្រីក អាជីវកម្មរបស់ខ្លួន ។

No comments:

Post a Comment