Phnom Penh: ថ្ងៃសៅរ៍ ទី ១ ខែមករា ឆ្នាំ ២០១១
Writed by Bobo:
តំលៃស្រូវ នៅក្នុងប្រទេសកម្ពុជា នៅតែមានការធ្លាក់ចុះ នៅឡើយទេ ដែលបណ្តាលឲ្យកសិករខ្មែរ នៅបណ្តាខេត្តជាច្រើនជាប់ជាយដែនថៃ រងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។ តំណាងរាស្ត្រ គណបក្សប្រឆាំង បានអំពាវនាវ សុំ ឲ្យរដ្ឋាភិបាល ប្រញាប់ប្រញាល់ បញ្ចេញលុយ ជាបន្ទាន់ ដើម្ប ស្តារស្ថានភាព នេះឡើងវិញ ប្រយោជន៍ លើកទឹកចិត្តកសិករ មិនឲ្យលះបង់ការផលិតចោល ដើម្បី គាំពារ ដល់នយោបាយ នាំអង្ករចេញ របស់ប្រទេស ។
តំណាងរាស្ត្រ បក្សប្រឆាំង នៅថ្ងៃសៅរ៍ ទី ១ មករា បានអំពាវ ឲ្យរដ្ឋាភិបាលខ្មែរ ប្រញាប់បញ្ចេញ សាច់ប្រាក់បន្ទាន់ ដើម្បី សង្គ្រោះ ទៅដល់កសិករខ្មែរ ស្ទើរតែទូទាំងប្រទេស ដែលកំពុងតែ ប្រឈមមុខធ្ងន់ធ្ងរ ក្នុងការខាតបង់ ដោយសារតែ ដំលៃស្រូវ ចុះថោកខ្លាំង នាឆ្នាំនេះ ។
លោក សុនឆ័យ មន្ត្រីជាន់ខ្ពស់របស់គណបក្សសមរង្ស៊ី បានអះអាងថា ទឹកប្រាក់ដែល រដ្ឋាភិបាល បានផ្តល់ឲ្យក្រុមម៉ាស៊ីនកិនស្រូវ គួរតែក្រុមម៉ាស៊ីនកិនស្រូវទិញស្រូវ នៅក្នុងតំលៃ មួយ ដែល មិនធ្វើ ឲ្យកសិករខាតបង់ នោះទេ បើមិនដូច្នេះទេ វិបត្តិធ្ងន់ធ្ងរ និងប៉ះពាល់មកដល់ សេដ្ឋកិច្ចខ្មែរ ដោយតែកសិករ អសង្ឃឹមចំពោះ ការងារកសិកម្ម របស់ខ្លួន ៖......( បញ្ហាឥឡូវនេះ គេថា យើងត្រូវធ្វើយ៉ាងម៉េចកុំឲ្យតំលៃ ពីដើមទី កុំឲ្យមានការខុសគ្នាពី តំលៃចុងឆ្នាំពេក ដើម្បី ឲ្យកសិករ នេះគ្នា លក់ដូរទៅ បានតំលៃកំរិតទប់ទល់ បើមិនអីចឹងទេ ការអសង្ឃឹមរបស់កសិករ នឹងធ្វើ ឲ្យមានការបាត់បង់នៃការផលិត។ យើងជាប្រទេសកសិកម្ម បើយើងបាត់បង់ការផលិត យើងខូចខាតដល់សេដ្ឋកិច្ច ធ្ងន់ធ្ងរណាស់)
កាលពីឆ្នាំ ២០០៩ កន្លងទៅ ស្រូវធម្មតា មានតំលៃ ជាង ២០០ ដុល្លារ ក្នុងមួយតោន រី ឯស្រូវ ក្រអូប មានតំលៃ ប្រហែល ៣៥០ ដុល្លារ ក្នុងមួយតោន ។ មកដល់ពេលនេះ ខេត្តមួយចំនួន នៅភាគខាងលិចជាប់និងទល់ដែនថៃ ដូចជាបន្ទាយមានជ័យ ឩត្តមានជ័យ បាត់ដំបង ពោរធិសាត់
ស្រូវធម្មតាបានធ្លាក់ ចុះ មកនៅ ក្រោម ២០០ ដុល្លារ ក្នុងមួយតោន រី ឯស្រូវ ក្រអូបដូចជាផ្កាម្លិះ និងរំដួល បានធ្លាក់ មកនៅប្រហែល ២០០ ដុល្លារ ក្នុងមួយតោន ប៉ុណ្ណោះ ហើយ នៅកន្លែងខ្លះទៀតត្រូវ គេបង្អាប់តំលៃ មិនព្រមទិញ ។
ការធ្លាក់ថ្លៃ ជាគំហុគ ត្រូវគេសង្កេតឃើញ មានចាប់តាំងពី ក្រោយពេលរដ្ឋាភិបាល បានប្រកាស នាំអង្ករចេញ ទៅលក់ នៅក្រៅប្រទេស និង បានផ្តល់នូវ ជំនួយសាច់ប្រាក់ជាច្រើន លានដុល្លារ ដល់ ក្រុមម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវ ។
ស្រីកសិករ វ័យចំណាស់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អ្នកស្រី ហូម បារំាង បានឲ្យដឹងថា អ្នកស្រីបានបង្កើន ការផលិតស្រូវ ពី ១០ ហិកតា មកដល់ ៤០ ហិកតា សំរាប់ឆ្នាំនេះ ក្រោយពី មានការជឿរជាក់ទៅលើនយោបាយ នាំអង្ករចេញ ប៉ុន្តែ មកដល់ពេលនេះ អ្នកស្រី កំពុងតែ រងនូវការខាតបង់ ធ្ងន់ធ្ងរ ដោយសារតែ ការផលិតត្រូវចំណាយប្រាក់ច្រើន រី ឯ ស្រូវដែល បានផល ត្រូវ លក់ចុះថោក ដោយសារតែ ការបអង្អាប់តំលៃ ៖.....( ពីព្រោះស្រូវ ខំធ្វើលំបាក ចង់ងាប់ តំលៃប៉ុណ្ណេះ ខាតច្រើន ហើយឈ្មួញចេះ តែបង្អាប់ ហើយទុកទៅ កាន់តែថោកទៅ ៗ )
ស្ត្រី កសិករ ម្នាក់ទៀត ឈ្មោះ ហេងស៊ីម អាយុ ៥០ឆ្នាំ នៅភូមិ កណ្តាល ស្រុកសំរោង ខេត្ត បន្ទាយមានជ័យ ក៍បង្កើនការផលិត ចំនួន ១០ ហិកតា ផងដែរ ដោយសារតែ ជំនឿរនៃការនាំអង្ករចេញ ៖....(កាលពីថ្ងៃមុន ខ្ញុំរំភើបអរណាស់ ខ្ញុំស្តាប់ប៉ូស្តិអាស៊ីសេរី លឺថា មួយតោន ៣៧០ដុល្លា ប៉ុន្តែដល់ពេល ស្រូវដល់ស្រាប់តែ មួយតោន ៦ ពាន់បាត ខ្ញុំខាត់អស់ច្រើនណាស់ ១តោន ៨ ទៅ ៩ពាន់បាត នៅសល់ ៦ពាន់បាត ខាតអស់ច្រើនណាស់)
អ្នកស្រី ដែលបានខ្ចីបុល ធនាគារដើម្បី ធ្វើស្រែចំការ កំពុងស្ថិតនៅក្នុងស្ថានភាពភ័យព្រួយ ៖..( រឿងខាងកំលាំង អត់បញ្ហាទេ ប៉ុន្តែអារឿងធ្វើស្រែនេះ អត់មានដើមរបស់ខ្លួនឯងទេ គឺ យមកដើម របស់គេ ហើយដើម របស់នាយទុន ហើយមួយទៀតខ្លះ ចងការអង្គការ កាលណាធ្វើស្រែ មិនរួច អង្គការគេ រិបអូសយកដីធ្លី ហើយ)
មេឃុំ ប៉ោយចា ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ លោក តេង ប៊ុនថារ៉ា បានអះអាងថា ប្រជាកសិករ នៅតំបន់នោះ បាននាំគ្នាបង្កើនការផលិត ក្រោយពី សន្ទុះស្រូវមានតំលៃថ្លៃគួរសម្យ ដែលគួរ កសិករ សង្ឃឹម ។ លោក បានអំពាវនាវដូច្នេះ បន្ថែមទៀត ៖...( និយាយរួមទៅ ខ្ញុំចង់ឲ្យបានតំលៃ ខ្ពស់ដែរ ពីព្រោះថា បើតំលៃប៉ុណ្ណោះ ប្រជាកសិករយើង មិនអាចចំណេញ បានទេ )
ក្រុមកសិករ បានអះអាងថា ក្រុមឈ្មួញបានដើរបង្អាប់តំលៃ នៅក្នុងខណៈនេះ ប៉ុន្តែ ក្រុមអ្នកទិញស្រូវវិញ ថ្លែងថា កាលណាស្រូវមានច្រើន តំលៃតែងតែធ្លាក់ចុះដូច្នេះ មិនមានការថិតថេរឡើយ ។
ថៅកែរោងម៉ាស៊ីន កិនស្រូវ អ្នកស្រី កែវអឿន អត្ថាធិប្បាយថា វាជារឿងធម្មតានៅក្នុងប្រទេសកម្ពុជា ដែល តំលៃស្រូវតែងតែធ្លាក់ថ្លៃ ដូច្នេះនៅដើមរដូវ ៖...( ស្រុកយើង ហាងឆេង វាអត់ថេរ ដូចស្រុកគេទេ បើកាលណាវាសំបូរ អីចឹង ហើយបើកាលណាវាខ្សត់ ស្បើយស្រូវទៅ វាឡើងថ្លៃ បន្តិចហើយ)
តំលៃស្រូវ នៅលើទីផ្សារក្នុងពិភពលោក មិនមានការធ្លាក់ថ្លៃឡើយ គិតមកដល់ពេលនេះ ។ នៅលើគេហទំព័រ របស់ក្រុមហ៊ុន Rice online បានឲ្យដឹងថា នៅក្នុងប្រទេសថៃ ស្រូវធម្មតាក្នុងមួយតោនថ្លៃ ៤៨០ ដុល្លារ ក្នុងមួយតោន ។ នៅប្រទេសវៀតណាមតំលៃស្រូវ ធម្មតា ថ្លៃ ៤៥០ដុល្លារ ក្នុងមួយតោន និងនៅប្រទេស ប៉ាគីស្តង់តំលៃស្រូវ ធម្មតាថ្លៃ ៤២០តោន ។
អនុ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម លោក គិត សេង អះអាងថា តំលៃ ស្រូវ នៅក្នុងប្រទេស កម្ពុជា ចុះថោក ដោយសារតែ គេមិនអាចធានាបាន ចំពោះ តំលៃ ឡើយ ដោយសារតែ កម្ពុជា អនុវត្តន័ ការទិញដូរ ទីផ្សារសេរី ។
ទាក់ទងនិងសំណួរថា តើនៅ នៅប្រទេស ជិតខាង ថៃ និង វៀតណាម ដែលមានការអនុវត្តន៍ ទីផ្សារសេរីដូចកម្ពុជាដែរ ហើយ ដែលកសិករ របស់គេផលិតបានច្រើន ហេតុអ្វី បានជា តំលៃស្រូវ នៅថេរ មិនបណ្តាល ឲ្យកសិករ ខាតបង់ឡើយ នៅក្រោយការផលិត ?
លោក គិតសេង មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ មានប្រសាសន៍ ពន្យល់ដូច្នេះ ៖..( ខ្ញុំ មិនដឹងថា យ៉ាងម៉េចទេ ប៉ុន្តែ នៅប្រទេស គេ គេរកទីផ្សារខាងក្រៅបាន ចឹងហើយ គេមានការកែឆ្នៃ ដើម្បី នាំចេញ ផ្ទាល់ដូច្នេះ ហើយ រដ្ឋាភិបាលយើង បានធ្វើយ៉ាងម៉េច ឲ្យក្រុមម៉ាស៊ីនកិនស្រូវ កែឆ្នៃ យ៉ាងម៉េច នាំចេញ ផ្ទាល់កុំ ឲ្យឆ្លងកាត់ប្រទេសជិតខាង ដើម្បី កុំឲ្យគេកំណត់ទីផ្សារ ឲ្យយើង )
អង្គការ សម្ព័នកសិករខ្មែរ ហៅកាត់ថា ស៊ីហ្វា Cambodian Farmer Allianceបានអះអាងថា តំលៃស្រូវនៅកម្ពុជា ធ្លាក់ចុះ មិនទៀងទាត់ដោយសារតែ រដ្ឋាភិបាល ខ្មែរមិនទាន់មាន នយោបាយធានាតំលៃស្រូវ របស់កសិករ ។
កាលឆ្នាំ ២០០៩ កន្លងទៅ ក្រុមកសិករបានអះអាងថា គេឃើញមាន ឈ្មួញថៃ និងឈ្មួញវៀតណាម ចូលមក ទិញស្រូវប្រកួតប្រជែងគ្នា នៅកម្ពុជា ប៉ុន្តែនៅក្នុងឆ្នាំនេះ ក្រុមកសិករ អះអាងថា គេមិនសូវឃើញមានឈ្មួញ វៀតណាម និងឈ្មួញ ថៃ ចូលទិញ ដូចមុនទេ មានតែអ្នកទិញ ក្នុងស្រុក ចាប់តាំង ពីមានការប្រកាស ការនាំអង្ករចេញ ទៅលក់នៅក្រៅប្រទេសនោះ មក ។
អ្នកតំណាងរាស្ត្រ សុន ឆៃ ទទូចបន្ថែមថា សូម ឲ្យមានការបើកចំហរទីផ្សារឡើងវិញ ដល់ប្រទេសជិតខាង ដើម្បី កុំឲ្យឈ្មួញកណ្តាលក្នុងស្រុក បង្អាប់តំលៃ ដល់កសិករ ក្នុងការលៈទេសសដែល រដ្ឋាភិបាល មិនទាន់មាននយោបាយ សាប់សេឌីស គឺ ការទិញទំនិញ ពីក្រុមកសិករ ដោយ ធានាតំលៃទីផ្សារ មិនឲ្យកសិករខាតបង់ ។
របាយការណ៍ របស់ ក្រសួងផែនការណ៍របស់ ស្តីអំពី ជំរឿនប្រជាជន បានអះអាងថា ប្រជាជនខ្មែរ នៅឆ្នាំ ២០០៨ មានចំនួនប្រហែល ១៣ លាន ៤ សែននាក់ ក្នុងនោះ ៨០% គឺជាកសិករ ។
No comments:
Post a Comment