Phnom Penh: ថ្ងៃអង្គារ ទី ១៩ ខែតុលា ឆ្នាំ ២០១០
Writed by Bobo
ឯកអគ្គរដ្ឋទូតទួតចិន លោក ផាន ក្វងស៊ា បានសំដែងការស្វាគមន៍ នៅក្នុងគំរោង ប្រទេសកម្ពុជា ដែល បានគ្រោងទុក ក្នុងការពង្រីកទីផ្សា នាំអង្ករ របស់ខ្លួន ទៅលក់នៅក្នុងទីផ្សារនៃប្រទេសចិន នៅក្នុងពេលឆាប់ខាងមុខនេះ ។
មានប្រសាសន៍ នៅក្នុងពិធី សម្ភោធ អាគារទីស្តីការគណៈរដ្ឋមន្ត្រីថ្មី ក្រោមជំនួយ ឩត្ថមរបស់ប្រទេសចិន លោក ឯកអគ្គរដ្ឋទូតចិន ផាន ក្វងស៊ា អះអាងថា អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងគណៈប្រតិភូនៃ នាយកដ្ឋានត្រួតពិនិត្យគុណភាពជាតិ របស់ចិន និងមកដល់ កម្ពុជា ក្នុងប៉ុន្មានថ្ងៃទៀតខាងមុខនេះ ហើយ ។
ដំណើរទស្សនៈកិច្ចរបស់ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តោតជាសំខាន់ទៅ លើការពិភាគ្សាការងារ លើផ្នែកសិកម្ម និង ត្រួតពិនិត្យ រុក្ខានិងសត្វ ហើយជាពិសេសទៅទៀតនោះ និងមានការចុះហត្ថលេខាមួយ ស្តីអំពី ការព្រមព្រៀងនៃការនាំអង្ករកម្ពុជាចេញ ទៅលក់នៅប្រទេសចិន ។
កាលោក ផាន ក្វងស៊ា មានប្រសាសន៍ បន្ថែមថា ការនាំអង្ករកម្ពុជា ទៅលក់ នៅប្រទេសចិន គឺ ជាដំណើរ អភិវឌ្ឍន៍រួមគ្នា រវាងប្រទេសចិន និងកម្ពុជា ៖ ( ខ្ញុំក៍ដូចជាអ្នកដែល មានវត្តមាននៅទីនេះ ដែរសង្ឃឹមថា នឹងឃើញ អង្ករក្រអូបកម្ពុជា នៅផ្សារចិន ឲ្យបានឆាប់រហ័ស នេះមិនត្រឹមតែដើរតួនាទីសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅកម្ពុជា ហើយនិងកែលំអរ ជីវភាព រស់នៅ របស់កសិករកម្ពុជា ប៉ុន្តែវានឹងអាចក្លាយទៅ ជាបង្គោល គីឡូម៉ែត្រ ដ៍ថ្មីស្រឡាង ក្នុងការសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅ មកជាមួយគ្នា កាន់តែស៊ីជំរៅ សំរាប់អភិវឌ្ឍន៍ រួមគ្នា របស់ប្រទេសចិន និងកម្ពុជា )
កាលពីថ្ងៃច័ន្ទកន្លងទៅ លោក នាយករដ្ឋមន្ត្រី ហ៊ុសសែន បានអះអាង ប្រទេសចិន គឺជាទីផ្សារ ធំជាងគេ នៅក្នុងគំរោង ការនាំអង្ករចេញ សំរាប់កម្ពុជា ឲ្យបាន ១ លានតោន ក្នុងមួយឆ្នាំ នាឆ្នាំ ២០១៥ ខាងមុខ។ ប៉ុន្តែ លោកមិនបានឲ្យដឹងថា គេគ្រោងនិងនាំចេញ ទៅប្រទេសចិន នៅក្នុងបរិមាណ ប៉ុន្មាននៅឡើយទេ ។
No comments:
Post a Comment