Thursday, January 20, 2011

Rice price declining hits poor farmers

Phnom Penh: ថ្ងៃអង្គារ ទី ២៨ ខែធ្នូ ឆ្នាំ ២០១០
Writed by Bobo 

នៅគ្រាដែល តំរូវការអង្ករមានកាន់តែ ខ្ពស់ឡើង នៅក្នុងពភពលោក ហើយតំលៃ ស្រូវ នៅក្នុងពិភពលោក កំពុងតែឡើងថ្លៃ និង នៅគ្រាដែល រដ្ឋាភិបាល បានប្រកូកប្រកាសអំពី ការនាំអង្ករទៅលក់ នៅបរទេស ប៉ុន្តែ តំលៃស្រូវអង្ករ របស់កសិករខ្មែរ នៅក្នុងរដូវប្រមូលផលឆ្នាំនេះ បែរជាចុះថោកទៅវិញ ផ្ទុយពី ឆ្នាំ ២០០៩ កន្លងទៅ ៖. ( ចង់ ឲ្យស្រូវ បានឡើងថ្លៃ បើរបស់សរបរថ្លៃ ហើយស្រូវចុះថោក អីចឹងមើលទៅ អ្នកស្រែ នៅតែក្រ) នេះជាប្រសាសន៍ របស់ ស្រ្តីកសិករ អាយុប្រហែល ៣០ ឆ្នាំ ឈ្មោះខាត់ សុគៀណា ដែលកំពុងតែ ដាំ​ស្ល ឲ្យអ្នកស៊ីឈ្នួលច្រូតកាត់ នៅស្រុកកណ្តៀងខេត្តពោរធិសាត់បាន ថ្លែងដោយទឹកមុខក្រៀមក្រំ នៅពេលដែលតំលៃ ស្រូវរបស់គាត់ ត្រូវបានគេបង្អាប់តំលៃ ឲ្យចុះថោក ជាងឆ្នាំមុន នៅក្នុងរដូវប្រមូលផល នាឆ្នាំ ២០១០នេះ ។

ប្រភពពី បណ្តាញកសិករ ចំនួន ៤ ខេត្ត ដូចជា​ ខេត្តពោរធិសាត់ បាត់ដំបង និងព្រៃវែង និងបន្ទាយមានជ័យ បានអះអាងថា គិតមកដល់ពេលនេះ តំលៃស្រូវ ក្រអូប ដូចជាផ្កាម្លិះ រំដួល បានធ្លាក់ចុះ ពី ៣៥០ ដុល្លារ ក្នុងមួយតោន កាលពី ឆ្នាំ ២០០៩ មកនៅ ត្រឹម ២០០ ដុល្លារ ក្នុងមួយតោន នាពេលបច្ចុប្បន្ន តំលៃ ស្រូវ ធម្មតា ឫ ហៅថា ស្រូវចំរុះ បានធ្លាក់ចុះ ដែល កាលពី ឆ្នាំ មុន មានតំលៃ ប្រហែល ២០០ ដុល្លារ ក្នុងមួយតោន បច្ចុប្បន្ន នៅស្ថិតនៅក្រោម ២០០ ដុល្លារ ក្នុងមួយតោន ។

ស្ត្រី កសិករ នៅស្រុកបាកាន ខេត្តពោរធីសាត់ បានបញ្ជាក់ថា តំលៃស្រូវ នៅកម្ពុជា គ្មានតំលៃថេរឡើយ អ្វីៗ​បានស្ថិតនៅលើមាត់របស់ក្រុមឈ្មួញ ហើយ នៅកន្លែងខ្លះ ពូជស្រូវក្រអូប ដែលជាប្រភេទស្រូវ នាំចេញ ត្រូវបានក្រុមឈ្មួញ បង្អាប់តំលៃ ដោយ បដិសេធ មិនព្រមទិញ ទៀតផង ៖...( ស្រេចតែគេថា ហាងឆេងគេ ឲ្យថោកអីចឹង យើងតំឡងអត់បាន គេថា ឲ្យ ៧០០ ៨០០ គេថា ប៉ុន្មានប៉ុណ្ណឹង យើងអត់អាចទារបាន ទារឡើងថ្លៃ ដែរតែគេអត់ហាន ប៉ុន្តែអត់ហានយើងជំពាក់គេ គេថ្លៃជីថ្លៃ អីចឹងទៅ ក៍លក់សងគេទៅ ) ។
កសិករឈ្មោះ សំសឿន អាយុ ៤៤ ឆ្នាំ ៖...( ចុះបើយើងទាល់ទៅហើយ អត់លុយ ថ្លៃ ជី គេទារ ត្រូវឲ្យគេស្អែក យើងត្រូវលក់ថ្ងៃណឹង ទាល់តែ បង្ខំ អីចឹង បានបាន ) ។

ជា សារិន ៣៨ ឆ្នាំ នៅឃុំត្នោតជុំ ស្រុក បាកាន ខេត្តពោរធិសាត់ ៖..( ចុះថោកហើយរំដួល ខាតច្រើន ណាស់ ២ លានជាង ប៉ុណ្ណឹង អ្នកស្រែអស់លទ្ធភាព ហើយ ខ្ញុំចង់ ឲ្យស្រូវបានថ្លៃ ដើម្បី មានកំលាំងធ្វើ )

កសិករខ្មែ ដែលជំពាក់បំណុល គេជាច្រើននាក់ ក្នុងការធ្វើស្រែចំការ បានបង្ខំចិត្ត លក់ដូរស្រូវ ក្នុងតំលៃ ថោក ដើម្បី ប្រមូលប្រាក់សងម្ចាស់បំណុល ដែលក្នុងមួយ ហិកតា នៃផលស្រូវ គាត់ត្រូវខាតបង់ យ៉ាងហោចណាស់ ១ លានរៀល ។ ប៉ុន្តែ កសិករខ្មែរ ដែលមានលទ្ធភាព ស្តុកទុកបានរក្សាស្រូវទុក មួយអន្លើរ ។

ស្រ្តីកសិករ ឈ្មោះ ខាត់សុគៀណា នៅឃុំកណ្តៀងខេត្ត ពោរធិសាត់ បញ្ជាក់ថា នាងមិនលក់ស្រូវរបស់នាងទេ នៅក្នុងឆ្នាំនេះ បើសិនជា តំលៃស្រូវរបស់នាង នៅតែ ចុះថោកមិនរួចការផលិតដូច្នេះ ៖..( ថាស្រូវឆាការណឹងចុះ នៅសល់តែ ៨០០ ថោកពេក អត់លក់ ទុកហូវសិនចាំមើល ស្រូវស្រែក្រោម បើថា ថោកពេក អត់ចំណេញ )
( ស្រូវរំដួល ចុះនៅសល់ តែ ១៥០ ១៧០ ហើយរើសស្រូវ ឲ្យហាល ឲ្យអីទៀត គេមិនចង់ទិញ )

របាយការណ៍ របស់ក្រុមហ៊ុន Rice on line ដែលបានផ្សព្វផ្សាយនៅលើ គេហទំពរ័ បានអះអាងថា តំលៃស្រូវ និងតំលៃ អង្ករ នៅលើទីផ្សារក្នុងពិភពលោក មិនមានការធ្លាក់ចុះឡើយ ​នៅក្នុងរដូវប្រមូលផល ឆ្នំានេះ ។

គិតមកដល់ថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០១០ ស្រូវធម្មតា នៅប្រទេសថៃ មានតំលៃ ៤៨០ ដុល្លារ ក្នុងមួយតោន នៅប្រទេស វៀតណាមមានតំលៃ ៤៦០ដុល្លារ ក្នុងមួយតោន និងនៅប្រទេស ប៉ាគីស្ថាន ស្រូវ មានតំលៃ ៤២០ ដុល្លារ ក្នុងមួយតោន ។

លោក បណ្ឌិត យ៉ងសាំង កុមារ ប្រធានអង្គការសេដាក់ ពិពណ៍នាថា គ្មានមូលហេតុអ្វី ដែលនាំស្រូវអង្ករនៅកម្ពុជា ចុះថោកនាំកសិករ ប្រឈមមុខ និងការខាតបង់ទាល់តែសោះ នៅគ្រាដែលតំរូវការស្រូវអង្ករ នៅក្នុងពិភពលោក កាន់តែខ្ពស់ទៅៗ ។

លោក បណ្ឌិត យ៉ាងសាំងកុមារ ឲ្យដឹងដូច្នេះ បន្ត ៖. ( យើងមិនទាន់ដឹងច្បាស់ថា ហេតុអ្វី បានជាស្រូវធ្លាក់ថ្លៃ ខ្លាំងអីចឹង ប្រហែល ជាមានឈ្មួញ នៅពីក្រោយ ឫយ៉ាងម៉េច ដូច្នេះ បើសិនជារដ្ឋាភិបាល មានផែនការណ៍ នាំអង្ករចេញស្រូវ មិន អាចធ្លាក់ថ្លៃអីចឹងទេ )

អនុប្រធាន អង្គការ សម្ព័នកសិករខ្មែរ ឫ ហៅថា Cambodian Farmer Alliance លោក ឌឿ សារ៉ាត បញ្ជាក់ថា ក្រុមឈ្មួញកណ្តាល កំពុងបានឱកាសក្នុងការទំលាក់តំលៃ ស្រូវអង្ករ របស់ប្រជាកសិករ នៅគ្រាដែលគេមិនទាន់ឃើញ នយោបាយណាមួយរ ក្នុងការ ធានា តំលៃស្រូវអង្កររបស់ពលរដ្ឋ នៅឡើយទេ ។

លោកឌឿ សារ៉ាត បន្ថែមពី ការបារម្ភ របស់កសិករ ដូច្នេះ ៖...( ឃើញកសិករគាត់ចាប់ផ្តើរអ៊ូ ថាបើទោះបីជាផលិត ខាត គាត់នៅតែធ្វើ ពីព្រោះអត់អីហូប ប៉ុន្តែលីថា ថ្មីៗ រដ្ឋាភិបាល នឹងយកលុយជំនួយ ពីបរទេសមកទៅជួយផ្នែកកសិកម្ម ខ្ញុំគិតថាតទៅមុខ ទៀតនិងកសិករនឺងមានឱកាសរស់ឡើងវិញ ប៉ុន្តែបើយើងគ្មានការគ្រប់គ្រងច្បាស់លាស់ទេ ហើយយើងនៅតែបន្តរ ឲ្យឈ្មួញកណ្តាលទិញ ត បីបី បួនជាន់ កសិករ នៅតែ ពិបាករស់ដដែល )

ប្រធាននាយកដ្ឋាន ដំណាំស្រូវ លោក ងិន ឆាយ បានទទួលស្គាល់ថា នៅប្រទេសអាស៊ីមួយចំនួន ដូចជា ហ្វីលីពីន និងថៃ ឫ ប៉ាគីស្តង់ជាដើម រដ្ឋាភិបាលនៃប្រទេស ទាំងនោះ បានប្រើ នូវនយោបាយ កំណត់តំលៃ ស្រូវទាបបំផុតមួយ ក្នុងការទិញដូរ មិនឲ្យមានការបង្អាប់តំលៃ តាមអំពើចិត្តឡើយ ដែលនាំកសិករខាតបង់ឡើយ ។

លោក ងិនឆាយ បញ្ជាក់បន្តទៀតថា ថ្វីបើកម្ពុជាមិនទាន់មាននយោបាយនេះនៅឡើយទេ ប៉ុន្តែ រដ្ឋាភិបាល បានផ្តល់លុយកាក់ ឲ្យក្រុមម៉ាស៊ីន កិនស្រូវ ដើម្បី ទិញស្រូវក្នុងស្រុក របស់ខ្លួន និងបានឃ្លាំមើល ការទិញដូរ នោះដែរ ៖..( ប៉ុន្តែខ្ញុំជឿរថា រដ្ឋាភិបាល តែកាលណាផ្តល់ទុន ឲ្យខ្ចី ក៍មិនអាច ឲ្យសមាគមធ្វើ អ្វីស្រេចតែចិត្តដែរ យើងត្រូវតែមានផែនការណ៍ពិភាក្សាគ្នាដើម្បី កុំ ឲ្យភាគីណាមួយរងគ្រោះ )

នៅប្រទេសកម្ពុជា តំលៃស្រូវ មិនដែល ហក់រួច ពី ៣៥០៛ ក្នុងមួយតោន នោះទេ បើទោះបីជាឃើញ តំលៃ ទីផ្សារស្រូវ នៅក្នុងពិភពលោក តាមរយៈ គេហរទំព័រ ឡើងខ្លាំង ដល់ ១ តោន ជាង ១ពាន់ដុល្លារ នៅរដូវ ខ្សត់ស្រូវក៍ដោយ ។

កាលពីឆ្នាំ ២០០៩ កន្លងទៅ មុននិងមានការប្រកូកប្រកាស នាំស្រូវអង្ករចេញ ទៅក្រៅប្រទេស តំលៃស្រូវ អង្ករ បានហក់ឡើងខ្ពស់ មិនធ្លាប់មាន ដែលនាំកសិករខ្មែរ មានទឹកចិត្ត ក្នុងការធ្វើអាជីវកម្ម របស់ខ្លួន។

សហគមន៍ កសិករ បានព្រួយថា ការធ្លាក់ចុះ តំលៃស្រូវ មិនទៀតទាត់នាំកសិករខាតបង់ ក្នុងមួយឆ្នាំៗ កំពុងតែបំបាក់ នូវទឹកចិត្ត កសិករខ្មែរ ។ 











No comments:

Post a Comment