Phnom Penh: ថ្ងៃសុក្រ ទី ១៤ ខែឩសភា ឆ្នាំ ២០១០
Wirten by Bobo
អ្នករងគ្រោះដោយសារ ការផ្តល់ដីសម្បទាន បាននិយាយថា នយោបាយ ផ្តល់ដីសម្បទាន កំពុងតែធ្វើ ឲ្យអ្នកស្រុក ដែលជាម្ចាស់កម្មសិទ្ធិ ក្លាយទៅ ជាខ្ញុំ របស់អ្នកវិនិយោគ ទៅវិញ។ របាយការណ៍ របស់អង្គការសហប្រជាជាតិ ស្តីអំពី ដីសម្បទាន នៅប្រទេសកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោម ដីធ្លី ប្រើប្រាស់ ចំនួន 14.5% កាលពី ឆ្នាំ ២០០៦ កន្លងទៅ ការផ្តល់ដីសម្បទាន មានចំនួន ដល់ទៅ 5.2% ទៅហើយ ។ ប្រជាពលរដ្ឋ ដែលធ្លាប់ អាស្រ័យផល លើដីធ្លីរបស់ខ្លួនពីមុន ដែលរកចំណូល បានជាង ១ ម៉ឺន រៀល ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ថយមកត្រឹម ៥០០០រៀល ទៅ ១០០០ រៀលប៉ុណ្ណោះ ដោយធ្វើជាអ្នកស៊ីឈ្នួល ដាំដុះ នៅក្នុងក្រុមហ៊ុន វិនិយោគ ដីសម្បទាននោះ។ ក្រោយពី ដីធ្លី ត្រូវគេរិបអូសយក ។
( Victimes of land concession in Amleing attent in the forum about land consession with Cambodian tycoon, Ly Yong Phat)
< គេឈូស អស់ មិនថាដីស្រែ ថា ដីកេរិ្ត៍ម៉ែ > ៖ នេះ ជាប្រសាសន៍ របស់អ្នកស្រី អ៊ុក ជ័យ មកពី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង គឺជា អ្នកភូមិម្នាក់ក្នុងចំណោម អ្នកភូមិ ចំនួន ៤០០ គ្រួសារ នៅទីនោះ ដែលកំពុងតែប្រឈមមុខ និងបញ្ហាជីវភាព ដោយសារតែ ការវិនិយោគ ដីសម្បទានរបស់រដ្ឋភិបាល ឲ្យក្រុមហ៊ុន ដាំដើម អំពៅ ។
គាត់បានរៀបរាប់បន្តរទៀតថា ជីវភាព របស់អ្នកភូមិ បានធ្លាក់ចុះ ដុនដាបទៅ ៗ ក្រោយពី ដីធ្លីរបស់អ្នកភូមិ នោះ សរុប ចំនួន៧០០ ហិកតា ត្រូវបាន ក្រុមហ៊ុន លោក លីយ៉ុងផាត់ ដែលជា សមាជិកព្រិទ្ធសភា គណបក្សប្រជាជន ឈ្មោះ កោះកុង Sugar រិបអូសយក ដាំដើមអំពៅ ។
អ្នកស្រុក ដែលធ្លាប់ មានរស់នៅ ដោយសេរី ដោយការធ្វើកសិកម្ម និងការអាស្រ័យផល នៅក្នុងព្រៃ ក្បែរនោះ ក៍ត្រូវបានគេហាមឃាត់ ហើយ បាននាំគ្នា ទៅធ្វើជាកម្មករស៊ីឈ្នួល ដាំដើមអំពៅ ក្នុងកំរ៉ៃ ប្រហែល ១ ម៉ឺនរៀល ក្នុងមួយថ្ងៃ ៖.......( តាំង វិយោគ អ្នកភូមិ មានការធ្លាក់ចុះ សេដ្ឋកិច្ច រកត្រី មិនបាន ដីធ្លី ក៍អត់ ឃ្វាលគោ ក្របី ក៍អត់ ....)
ដូចគ្នានេះ ដែរ នៅស្រុកថ្ពង ឃុំអមលាំង ខេត្តកំពង់ស្ពឺ អ្នកភូមិ ចំនួន ១០ ភូមិ ក៍កំពុង តែឈ្លោះ ជាមួយនិងក្រុមហ៊ុន ដាំដើមអំពៅ ឈ្មោះ ភ្នំពេញ ស៊ូហ្គា របស់ លោក លី យ៉ុងផាត់ នេះដែរ ។
លោក ស សុខ អ្នកភូមិម្នាក់ នៅឃុំអមលាំង បានថ្លែងថា អ្នកសុ្រក នៅទីនោះ មួយថ្ងៃ ៗគិតតែ ពីតវ៉ា រឿងដីធ្លី គ្មានពេល រកប្រាក់ចំណូលឡើយ ។ លោកថា បើសិនជានយោបាយ របស់រដ្ឋាភិបាល គ្រោងនឹផ្តល់ដី របស់អ្នកស្រុកនៅទីនោះ ដែលកំពុងតែធ្វើស្រែ ស្រាប់ ឲ្យក្រុមហ៊ុននោះ ដាំដើមអំពៅ មែននោះវា កំពុងតែ នាំអ្នកស្រុក ដែលជាម្ចាស់កម្មសិទ្ធិ ធ្លាក់ខ្លួន ជាខ្ញុំគេហើយ ។
នៅខេត្តកោះកុង ក្រុមហ៊ុន របស់ លោក លី យ៉ុងផាត់ ទទួលបាន ដីសម្បទានពី រដ្ឋាភិបាល ចំនួន ៩៧០០ ហិកតា ។ នៅខេត្ត កំពង់ស្ពឺវិញ ក្រុមហ៊ុន របស់លោក ដដែល មានឈ្មោះថា ភ្នំពេញ ស៊ូហ្គា បានទទួល ដីសម្បទានចំនួន ៨៣៤៣ ហិកតា ហើយនៅ តំបន់ផ្សេងទៀត ក្រុមហ៊ុន របស់ លោក លី យ៉ុងផាត់ ដដែល ឈ្មោះ អង្គរ ស៊ូហ្គា បានទទួល ដីធ្លី សម្បទាន ចំនួន ៩៨០០ ហិកតាផ្សេងទៀត ។
បុគ្គលម្នាក់ ទទួលបានដីសម្បទាន រាប់ម៉ឺន ហិកតា និង ការវិនិយោគដីសម្បទាន មិនប្រក្រតី ដែលនំាប៉ះពាល់ដល់ ប្រជាពលរដ្ឋ ត្រូវបាន ក្រុមសង្គមស៊ីវិល និងក្រុមអ្នកច្បាប់សំរាប់ សហគមន៍ បានលើកឡើង នៅក្នុងកិច្ចប្រជុំ កាលពីសប្តាហ៍ មុន ដោយទាមទារ សុំឲ្យបញ្ឈប់ និងពិនិត្យមើលឡើងវិញ នូវ ការសម្បទានដីធ្លី ។
លោក នី ចរិយា មន្ត្រីសិទ្ធិមនុស្ស អាដហុក ក្នុងចំណោម ក្រុមហ៊ុន ចំនួន ៧០ ភាគរយ ដែលគេទទួលបាន គេសង្កេតឃើញ ថាគ្មានក្រុមហ៊ុនណាមួយ គោរពតាមច្បាប់ទំលាប់ នោះ ឡើយ ដូចជា ការផ្តល់ដីសម្បទាននោះ បានធ្វើឡើង តាមរយៈការឃុបឃិតគ្នា មិនលាតត្រដាងជាសាធារណៈ មិនសហការជាមួយអ្នកស្រុក ហើយ មានលក្ខណៈជារូបវ័ន្ត បុគ្គល គឺ មានន័យថា បុគ្គល ម្នាក់ បានទទួលដីសម្បទានរបស់ សែនហិកតា ។
របាយការណ៍ របស់អង្គការសហប្រជាជាតិ បានសរសេរ កាលពីពេលថ្មីនេះ អំពីការ ផ្តល់ដីសម្បទាន នាឆ្នាំ ២០០៦ បាននិយាយថា កំណើនសេដ្ឋកិច្ច នៅប្រទេសកម្ពុជា មិនបានចែក រំលែក ស្មើគ្នា ដល់ប្រជាពលរដ្ឋឡើយ ។ អ្នកស្រុកដែល រស់នៅ អាស្រ័យផល លើដីធ្លី និងព្រៃ ត្រូវបានធ្លាក់ខ្លួន កាន់តែក្រីក្រ ក្រោយពី ដីធ្លី និងព្រៃសាធារណៈ ត្រូវផ្តល់ ជាលក្ខណៈសម្បទាន ។
របាយការណ៍ ដដែល បានសរសេរទៀតថា ក្នុងចំណោម ដីធ្លើប្រើប្រាស់ ប្រហែល ១៤.៥%ដី សម្បទាន មាន ដល់ទៅ ៥ % ទៅហើយ ។ តំបន់ដែល សំបូរដីធ្លីសម្បទាន មាននៅ ខេត្ត រតនៈគីរី ស្ទឹងត្រែង កំពង់ស្ពឺ ក្រចេះ និង កំពងចាម កំពង់ធំ កំពង់ឆ្នាំង ពោរធិសាត់ ។ ក្រុមហ៊ុន ភាពភីម៉ិច មួយ បានទទួលដីសម្បទាន ដល់ ជាង ៣ សែនហិកតា ដោយលាតសន្ធឹង ចាប់ ពី ខេត្តកំពង់ឆ្នាំង រហូត ដល់ខេត្ត ពោធិសាត់ ។
តំណាងរាស្ត្រ គណៈបក្សប្រឆាំង លោក សុន ឆៃ ថ្លែង គ្មានប្រទេស ណាដែលផ្តល់ដីសម្បទានទំហំ ធំធេង ហើយ មានរយៈ យូរឆ្នាំ គឺ រហូតដល់ ៩៩ ឆ្នាំ ដូចនៅកម្ពុជា នោះទេ ។
លោក សុន ឆៃ ដែលហៅ ទង្វើនេះថា ខុសក្បួន បានបន្តការរិះគន់ថា នៅប្រទេសផ្សេង ជាទូទៅ គេឲ្យសិទ្ធិក្នុងការវិនិយោគ ដីសម្បទាន ប្រហែល ២០ ទៅ ៣០ ឆ្នាំ ទំហំ ប្រហែល ២ពាន់ហិកតា ប៉ុណ្ណោះ ប៉ុន្តែ នៅកម្ពុជា លោក ថាការវិនិយោគ ដីសម្បទាន ធ្វើឡើង សំដៅ តែការកាប់ ព្រៃឈើលក់ ប៉ុណ្ណោះ ។
មន្ត្រីអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្ត្រីលោក ផៃស៊ីផាន មិនធ្វើអាត្ថាធិប្បាយ ទេរឿងនេះ ដោយលោក ទុកឲ្យក្រសួងកសិកម្ម ជាអ្នកបកស្រាយ ប៉ុន្តែ មកដល់ពេលនេះ មន្ត្រី ក្រសួងកសិកម្ម ក៍ មិនបានឆ្លើយតប ចំពោះ សំណើរសុំ សំភាសន៍ របស់វិទ្យុ អាស៊ីសេរី ទាក់ទង និងរឿង ដីសម្បទាននេះដែរ ។
របាយការណ៍ របស់ក្រសួងកសិកម្ម ដែលបានផ្សាយនៅលើគេហទំព័រ បានសរសេរថា មានក្រុមហ៊ុន ចំនួន ៦៨ ក្រុមហ៊ុន ដែលកំពុងដំណើរការ ក្រោយពី ទទួលបានដីសម្បទានពីរដ្ឋាភិបាល ។
គេហទំព័រដដែល បានបញ្ជាក់ថា ដីដែលផ្តល់សំរាប់ ការធ្វើសម្បទានសេដ្ឋកិច្ច គឺជា ដីធ្លី របស់រដ្ឋាភិបាល មានការវាយតំលៃ អំពីផលប៉ះពាលបរិដ្ឋាន មានផែនការក្នុងការប្រើប្រាស់ មិន ប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ហើយបើសិនជា មានប៉ះពាល់លំនៅដ្ឋាន គេត្រូវពិភាក្សា មុននិង ការផ្តល់ដីសម្បទាននោះ ហើយ ការផ្តល់ដីសម្បទាន មិនអាចលើស ១ម៉ឺន ហិកតា ឡើយ ។
ប្រភពពី មន្ត្រី បក្សប្រឆាំង មកដល់ពេលនេះ ប្រភព ដីសម្បទាន ត្រូវគេផ្តល់ ឲ្យប្រហែល ជាង ២ លានហិកតា ប៉ុន្តែ ប្រភពខ្លះទៀត ពីរដ្ឋភិបាល មិនបញ្ចេញឈ្មោះ ថា មានចំនួន ជាង ១ លាន ហិកតា ។
ពេលនេះដែរ អ្នកស្រុក ដែលធ្លាប់ធ្វើម្ចាស់កម្មសិទ្ធិលើដីធ្លី ហើយ អាចអាស្រ័យផល ដោយអនុផលព្រៃ ដោយសេរី ហើយ អាចរកកំរៃ បាន ចាប់ពី ១មឺនរៀល ឡើង ក្នុមួយថ្ងៃ ឥឡូវនេះ ក្លាយទៅ ជាអ្នកស៊ីឈ្នួល ក្រុមហ៊ុន ដោយរកប្រាក់ បានប្រហែល ៥០០០ រៀល ទៅ ១០០០០ រៀលប៉ុណ្ណោះ។
( Rice field in Pursat)
No comments:
Post a Comment