Phnom Penh: ថ្ងៃសៅរ៍ ទី ១៥ ខែមករា ឆ្នាំ ២០១១
Writen by Bobo:
តំណាងរាស្ត្រ គណៈបក្សប្រឆាំង សមរង្ស៊ី នៅថ្ងៃ សៅរិ៍ ទី ១៥ មករា បានស្នើរ តាមរយៈលិខិត មួយទៅ ប្រមុខ អ្នកដឹកនាំរដ្ឋាភិបាល ដើម្បី ជំរុញ ឲ្យមានការដោះស្រាយជួយសង្គ្រោះកសិករ ធានាតំលៃស្រូវ របស់កសិករ ដែលកំពុងតែ រងគ្រោះ ដោយសារតែ បញ្ហាស្រូវចុះថោក ។
នៅក្នុងលិខិតសំណើរ មួយទៅ លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដែល បានចុះនៅថ្ងៃ សៅទី ១៥ មករា លោក តំណាងរាស្ត្រ សុន ឆៃ នៃគណបក្សសមរង្ស៊ី បានទទូច ឲ្យមានការប្រើប្រាស់ នូវមូលនិធិ កាលពី ឆ្នាំ ២០០៩ កន្លងទៅ ដែលមានទឹកប្រាក់ ចំនួន ៧២ពាន់លានរៀល សំរាប់ ទ្រទ្រង់ វិស័យកសិកម្ម នៅខណៈពលេនេះ ដើម្បី ជួយទិញស្រូវកសិករ នៅក្នុងតំលៃ សមរម្យ ។
លោក បានអះអាងថា បញ្ហាស្រូវចុះ ថោក កំពុង នាំប្រជាកសិករ ខាតបង់ ដោយសារតែ ការជំពាក់បំណុល និងកំពុងតែ ឈានទៅ ដល់ការលក់ដូរដីធ្លី ដើម្បី ដោះបំណុល បើសិនជាគ្មានការជួយសង្គ្រោះនោះ ទេ ស្ថានភាព កសិករ នៅក្នុងឆ្នាំនេះ និងជួបនូវ បញ្ហាធ្ងន់ធ្ងរ ៖.( យើងដឹងថា មានលុយមួយចំនួន ជួយម៉ាស៊ីនកិនស្រូវ មានលុយកាក់ហើយ ប៉ុន្តែ មានមធ្យោបាយមួយទៀត តែមានមធ្យោបាយមួយទៀតដែលរដ្ឋត្រូវទទួលខុសត្រូវផងដែរ គឺការឃាត់ឃាំង ទៅកាន់ប្រទេជិតខាង ដើម្បីធានាតំលៃ ស្រូវពិតប្រាកដ ។ យើងដឹងហើយ ឈ្មួញ គឺគាត់ទំលាក់តំលៃ បែបណឹង ដោយគេដឹងថា កសិករជំពាក់បំណុល )
មកដល់ពេលនេះ ប្រភពពីកសិករ បានឲ្យដឹងថា តំលៃស្រូវ នៅកម្ពុជា មិនថាស្រូវក្រអូប និងស្រូវចំរុះ បានធ្លាក់ចុះ ពី ៨០ ម៉ឺន រៀល គឺប្រហែល ២០០ ដុល្លារ ក្នុងមួយតោន មកនៅ ត្រឹម ៦០ម៉ឺន រៀល គឺប្រហែល ១៥០ ដុល្លារ ក្នុងមួយតោន បើគិតចាប់តាំង ពី សប្តាហ៍មុន មកដល់ បចុប្បន្ននេះ ។
ដំលៃ ផលស្រូវ ដែលចេះ តែបន្តធ្លាក់ចុះ ត្រូវបានមន្ត្រីដដែលបន្ទោស ថា មកពីការបង្អាប់តំលៃ និង ការឃាត់ឃាំង មិនឲ្យឈ្មួញនៃប្រទេសជិតខាង ចូលមកកាន់កម្ពុជា ដើម្បី ប្រកូតក្នុងការទិញស្រូវ ។
ជាមួយគ្នា និងការ ទាមទារ ឲ្យរដ្ឋាភិបាល បញ្ចេញ មូលនិធិ ធានាតំលៃស្រូវ កសិករ លោក សុន ឆ័យ បានអំពាវនាវបន្ថែមទៀត សុំ មានការផ្តល់ពត៍មានពិត ដល់កសិករ អំពីតំលៃស្រូវ នៅក្នុងទីផ្សាសរពិភពលោក បើកឲ្យមានការប្រកួតប្រជែងទិញស្រូវ ដោយសេរី និង ផ្តល់មូលនិធិ និងបច្ចេកទេសដល់កសិករ ដើម្បី លើកដំកើងការផលិត ។
លោកភូពុយ ប្រធានសហព័ន្ធម៉ាស៊ីនកិន ស្រូវកម្ពុជា បាន អះអាងថា តំលៃស្រូវ ចំរុះ នៅឆ្នាំនេះ មានការធ្លាក់ចុះ ដោយសារតែ គ្រោះធម្មជាតិ បាននាំស្រូវ កសិករ បាក់ ហើយដែលនាំ ឈ្មួញទិញ ត្រូវទិញក្នុងតំលៃថោក ។ លោក បញ្ជាក់ថា ក្រុមរោងម៉ាស៊ីន មិនបាន បង្អាប់តំលៃនោះទេ ប៉ុន្តែ អ្វីទាក់ទង និងគុណភាព ស្រូវ៖....( គ្នាយកមកកិននោះ អាបាក់បែកតំលៃផ្សេងតំលៃកញ្ចុង វាខុសតំលៃណឹង មិនមែន មានន័យថា ម់ា់ស៊ីនកិនស្រូវគាមសង្កត់ ស្រេចក្បាលចិត្តនោះទេ ។ អីឡូវនេះ ស្រូវល្អ ចេញក្នុងស្រុក ក៍ចេញ ចេញក្រៅស្រុកក៍ចេញ កំពុងតែប្រកួតប្រជែងគ្នា រកស្រូវ ប៉ុន្តែគាត់តែលតោល ដោយសារតែគុណភាព នៃស្រូវនេះ ឯង )
មកដល់ពេលនេះ គេនៅមិនទាន់ឃើញ មានការឆ្លើយតប របស់រដ្ឋាភិបាល ជុំវិញ លិខិតទាមទារ របស់ តំណាងរាស្ត្រ គណបក្សប្រឆាំង ឲ្យមានការសង្គ្រោះ កសិករ នៅឡើយទេ ។
No comments:
Post a Comment