Phnom Penh: ថ្ងៃសុក្រ ទី ១ ខែ តុលា ឆ្នាំ ២០១០
Writen by Bobo:
នៅគ្រាដែល កម្ពុជាកំពុងរៀបចំ យន្តការដើម្បី ជុំរុញ ការនាំអង្ករចេញ ទៅបរទេស និងការអភិវឌ្ឍន៍វស័យកសិកម្ម ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអង្គការសង្គមស៊ីវិល បាននិយាយថា ការចំណាយ ទៅលើ វិស័យកសិកម្ម នៅមានកំរិតទាប ហើយ ចេះ តែ ថយទៅៗ ថែមទៀត ដែលមិនសមស្របទៅ និង ផែនការ អភិវឌ្ឍន៍វិស័យកសិកម្មឡើយ ។
ការ សំដែង ការបារម្ភ ទាំងឡាយពាក់ព័ន្ បានធ្វើឡើង ពាក់ព័ន្ធ និងជំនួយ ដែលនៅតែ មានកំរិតទាប ចំពោះ កសិករខ្នាតតូច ហើយដែល នាំគេមិនសូវ រំពឹង ការផែន ការណ៍ អភិវឌ្ឍន៍ នោះ និង រុញ ឲ្យពួកកសិករ ងើបផុត ពីភាពក្រីក្រ បានទេ ។
អ្នកជំនាញផ្នែក សេដ្ឋកិច្ច បានអះអាងថាការជួយទ្រទ្រង់ ឫ ក៍ជំនួយ ពីសំណាក់ រដ្ឋាភិបាល និង ប្រទេសផ្តល់ជំនួយ ទៅដល់កសិករតូចតាច នៅប្រទេសកម្ពុជា នៅមានកំរិតទាបនៅឡើយទេ ។
នៅក្នុងការពិភាក្សាមួយ ដែលធ្វើឡើង នៅ សណ្ឋាគា សាន់វ៉េ នៅទីក្រុងភ្នំពេញ នាថ្ងៃសុក្រ ទី ១ ខែតុលា លោក ចាន់សុផល ប្រធាន សមាគមអ្នកសេដ្ឋកិច្ច បានបង្ហាញរបាយការណ៍ ស្រាវជ្រាវ របស់ខ្លួនថា ថវិការជាតិ បែងចែកទៅក្នុងវិស័យកសិកម្ម និងវិស័យធនធានទឹក នៅមានកំរិតទាប ដែលនាំគេជឿថា វាក្លាយទៅ ជាឩបសគ្គ នៅក្នុងផែន ការរអភិវឌ្ឍន៍ វិស័យកសិកម្មនេះ ផងដែរ ៖
( យើងជាប្រទេស ដែលប្រជាពលរដ្ឋភាគច្រើនរស់នៅពឹងផ្អែកលើ វិស័យកសិកម្ម ហើយប្រជាពលរដ្ឋភាគច្រើន មានដីធ្លី តូចតាច ជាកសិករតូចតាច ដូច្នេះ ត្រូវមានការគាំទ្រ ថាតើអ្នកណាជាអ្នកគាំទ្រ ពួកគាត់ )
របាយការណ៍ស្រាវជ្រាវរបស់សមាគមសេដ្ឋកិច្ច ដែលចេញផ្សាយនៅ នៅខែកញ្ញា កន្លងទៅ បានបង្ហាញថា ថវិការជាតិ សំរាប់ឆ្នាំ ២០០៦ រហូត មកដល់ ឆ្នាំ ២០១០ មានការកើនឡើង ពី ១ ពាន់លានដុល្លា ក្នុងមួយឆ្នាំ រហូត មកដល់ ២ពាន់លាន ដុល្លា ក្នុងមួយឆ្នាំ ។
ប៉ុន្តែ ការចំណាយ ទៅលើ វិស័យ កសិកម្ម ដែលក្នុងនោះ ចំណាយទៅ លើ ក្រសួងកសិកម្ម និង ទៅលើ ក្រសួងធនធានទឹក មានចំនួន ត្រឹម តែ ៧, ៨ % ប៉ុណ្ណោះ គឺ ស្មើ និង ចំនួន ទឹកប្រាក់ ប្រហែល ១១០ លានដុល្លា ក្នុងមួយឆ្នាំ ។
ការចំណាយទៅលើក្រសួងទាំងពីរ នេះដែលមាន ក្រសួងកសិកម្ម ត្រឹម ៤% រីឯ ធនធានទឹក ចំនួន ៣,5% សំរាប់ការជីកប្រឡាយទឹកជាដើម ត្រូវគេវាយតំលៃថា ទាបបំផុត បើប្រៀបធៀបទៅ និង ការចំណាយ លើក្រសួងផ្សេងៗ ។
ងាកមកនិយាយពី ប្រាក់ជំនួយ ដែលបានផ្តល់ដល់វិស័យកសិកម្ម វិញ គេ បានរកឃើញ មានចំនួន ៧០ លានដុល្លា អាមេរិក ក្នុងមួយឆ្នាំ គឺស្មើនិង ៧,៧% ប៉ុណ្ណោះ ក្នុងចំណោម ជំនួយ បរទេស សំរាប់ កម្ពុជា សំរាប់ ឆ្នាំ ២០០៧ រហូត ដល់ឆ្នាំ ២០០៩ ។ ហើយ បើនិយាយ ពី ជំនួយ របស់សហគមន៍អឺរ៉ុបវិញ មានជំនួយត្រឹម ២ ទៅ ៣% ប៉ុណ្ណោះ នៃការបញ្ចេញជំនួយរបស់ខ្លួន ។
របាយកាណ៍ដដែល នេះ បានបញ្ជាក់ថា ប្រាក់ជំនួយ ទាំងនេះ មិនបានហូរចូល ទៅកាន់តំបន់ភូមិសាស្រ្តណាមួយជាក់លាក់ទេ នៅក្នុងប្រទេសកម្ពុជា ពោល គឺ បានហូរចូល ទៅក្នុងថ្នាក់ជាតិ ហើយដែល ត្រូវ បែងចែក លើការកសាង សមត្ថភាព មន្ត្រី ជំនួយបច្ចេកទេស កំណែទំរង់ និង សិក្ខាសាលាជាដើម ។
កសិករ នៅក្នុងភូមិ ស្រែអំពិល ឃុំឈ្វាំង ស្រុកពញ្ញាលឺ ខេត្ត កណ្តាល លោក ភុនភួង បានបញ្ជាក់ថា គ្មាននរណាម្នាក់ក្នុងតំបន់របស់លោកទទួលបាន ចំនួយទាល់តែសោះ តាំងតែ លេចលឺ ផែនការណ៍ អភិវឌ្ឍន៍ វិស័យកសិម្ម ៖.....
( អូ និយាយតំបន់ខ្ញុំជាក់ស្តែងម្តងអត់ ។ អត់មានជួយផ្តល់ ឱកាសស្អីអត់ផង រាំង អត់មានទឹក ក៍អត់មានឃើញ អ្នកណា មកអើត មកឃើញ អត់មានទេ ដោះស្រាយតែខ្លួន ឯង ។ កែងថា តំបន់ណា បង ចំពោះ តំបន់ខ្ញុំគ្មានទាល់តែសោះ ។ កុំថាឡើយខ្ញុំតែម្នាក់ឯង បងឯងមកចុះសួរនៅក្នុងភូមិខ្ញុំ ឃុំខ្ញុំអត់ )
ក្រុមអ្នកចូលរួម ក្នុងការជជែក ដែលមាននិស្សិត ប្រជាពលរដ្ឋ និង ក្រុមមន្ត្រី អង្គការសង្គមស៊ីវិល នៅក្នុងសិក្ខាសាលាស្តីអំពី ហរិញ្ញប្បទាន ដើម្បី អភិវឌ្ឍន៍ វិស័យកសិកម្ម នេះ បានរិះគន់ជាច្រើន ទៅលើ ការគំរោង នៃការអភិឌ្ឍន៍វិស័យកសិកម្ម ដែល គេ មិនទាន់មានប្រព័ន្ធធារាស្រ្តគ្រប់គ្រាន់ កសិករ មានដីតូច កសិករ គ្មានការចងក្រងជាសហគមន៍ កសិករ ខ្វះទុនក្នុងការផលិត តំលៃ ថាមពល សំរាប់ការ ផលិត នៅកម្ពុជាខ្ពស់ ជាដើម។
បញ្ហាទាំងនេះ នាំគេ មិនសូវមានជំនឿអំពី ភាពជោគជ័យ លើ ផែនការណ៍ នៃការអភិវឌ្ឍន៍ វិស័យកសិកម្ម ក៍ដូច ជាផែនការរបស់រដ្ឋាភិបាល ក្នុងការនាំអង្ករចេញ នោះដែរ ។
អ្នកស្រី ស៊ុំ សាម៉ុន តំណាង អង្គការអភិវឌ្ឍន៍ស្ត្រីក្រិក្រនៅទីក្រុង បានថ្លែងដូច្នេះ ៖..
( តើលោក បានគិតទេថា ប្រជាពលរដ្ឋយើងនេះ កំពុងតែប្រឈមមុខ និងបញ្ហាដី តើលោក បានដីប៉ុន្មានហិកតាប៉ុន្មានហត្ថ សំរាប់ធ្វើដើម្បី នាំចេញ )
សិក្ខាសាលា នេះ គេបានធ្វើឡើង នៅគ្រាដែល រដ្ឋាភិបាល បានលើកគំរោង អភិវឌ្ឍន៍វិស័យកសិកម្ម ដែលគេសំដៅ ជាចំបងទៅ លើការនាំ អង្ករចេញ ឲ្យបានចំនួន ១ លានតោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៥ ខាងមុខនេះ ។
មន្ត្រីរដ្ឋាភិបាល បានទទួលស្គាល់នូវ បញ្ហាប្រឈមមុខទាំងឡាយ ដែលគេបានលើកឡើង នៅក្នុងគំរោងនេះ ប៉ុន្តែ គេបានធានាថា កិច្ចការទាំងនេះ ដើម្បី លើកស្ទួយ កំរិតជីវភាព កសិករ ហើយ គេនៅតែ មានជំនឿថា ការនាំអង្ករចេញ ១ លានតោន ក្នុងមួយឆ្នាំ មិនមានបញ្ហាឡើយ ។
ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ កសិកម្ម លោក ម៉ាកស៊ឿន បានថ្លែងថា យន្តការនៃការនាំអង្ករចេញ បានធ្វើរួចមក ហើយ ប៉ុន្តែ មិនទាន់ផ្លូវការ ៖.....
( សូរថា តើមួយលានតោន អង្ករបានមកពីណា ? ទប់ស្កាត់ការនាំចេញ ក្រៅផ្លូវការ ហើយការនាំចេញ បានច្រើន ផ្តល់ការងារដល់ប្រជាពលរដ្ឋយើង )
ប្រភពពី ក្រសួងកសិកម្ម បានឲ្យដឹងថា ចាប់តាំង ពីឆ្នាំ ២០០៥ មក ផលិតផលស្រូវ ដែលសល់ពី តំរូវការ មានចំនួនចន្លោះ ពី ២ លាន ទៅ ៣ តោន ក្នុងមួយឆ្នាំ ក្នុងចំណោម ទិន្នផលស្រូវ សរុប ចំនួន ជាង ៧ លានតោន ដែលគេធ្វើបាន នៅប្រទេសកម្ពុជា ។
ផលិតផលស្រូវ លើសតំរូវការ ទាំងនោះ ត្រូវបានគេ ប៉ាន់ប្រមាណថា បានហូរចេញទៅប្រទេស វៀតណាម និងប្រទេសថៃ តាមរយៈការនាំចេញ មិនផ្លូវការ ក្នុងចំណោម ការនាំអង្ករ ចេញ ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ប្រហែល ២ ម៉ឺនតោន ក្នុងមួយឆ្នាំ ប៉ុណ្ណោះ ។
ការលើកឡើងអំពីការគាំទ្រ ដែលមានកំរិតទាប សំរាប់ កសិករក្រីក្រ ហើយ ដែលកំពុងតែ ដើរបញ្ច្រាស ជាមួយ គំរោង ផែនការដ៍ធំ របស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ វិស័យកសិកម្ម ក៍ដូច ជា ក្តីស្រមៃ ដែលចង់ ឲ្យប្រទេស នេះ ក្លាយជាប្រទេសនាំអង្ករចេញ ក្នុងពិភពលោក ត្រូវ ក្រុមមន្ត្រីជំនាញ ឲ្យយោបល់ ថា រដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយ ត្រូវពិនិត្យមើលឡើងវិញ នូវបញ្ហាប្រឈម ដែលនាំ មានការចាយថវិការមិនអស់ក្នុងក្រសួងកសិកម្ម ហើយគេត្រូវធ្វើសេវាកម្ម កសិកម្ម ឲ្យដល់ថ្នាក់ក្រោម ហើយជំនួយនោះ ត្រូវ ធ្វើឲ្យចំ ភូមិសាស្ត្រគោលដៅ ។
No comments:
Post a Comment