Thursday, January 27, 2011

IRI survey show 80% of Cambodian farmland lack of water supply

Phnom Penh : ថ្ងៃព្រហស្បត៍ ទី ២៧ ខែមករា ឆ្នាំ ២០១១
Writen by Bobo:


តំាងពី បរុមបូរាណ រាប់ពាន់ឆ្នាំមក កសិករខ្មែរ បានធ្វើស្រែ ផ្អែកទៅ លើមេឃ ហើយ មកដល់ពេល នេះ កសិករខ្មែរ នៅតែធ្វើស្រែដោយពឹងផ្អែក លើមេឃ ដដែល បើទោះបី ជាប្រទេស ជិតខាងកម្ពុជា មានវៀតណាម និងថៃ ឈប់ធ្វើស្រែចំការផ្អែកលើ មេឃ នេះ អស់រយៈពេលជាយូរ មកហើយក្តី។

បញ្ហាកង្វះទឹកធ្វើស្រែ គឺជាបញ្ហាធំចម្បងបំផុតសំរាប់កសិករ ខ្មែរ ដែលជាអ្នកផលិត ដាំដុះដំណាំស្រូវ ។ របាយការណ៍ របស់វិទ្យាស្ថាន សាធារណៈរដ្ឋអន្តរជាតិ ( International Republican Institute ) ហៅកាត់ថា IRI បានបញ្ជាក់ថា ដីធ្លីធ្វើស្រែចំការ របស់អ្នកស្រុក ចំនួន ៨០% អត់មានប្រព័ន្ធស្រោចស្រព នោះទេ ។ តើ បញ្ហាកង្វះទឹក និង បញ្ហាកសិករ មានដីតូច សំរាប់ធ្វើស្រែចំការ ប៉ះពាល់ទៅ ដល់នយោបាយ នៃការនាំចេញ ស្រូវអង្ករ ទៅកាន់អន្តរជាតិ ឫ ទេ ?



( Rice field in Pursat)



 
កសិករ និង មន្ត្រីជំនាញផ្នែកកសិកម្ម និង មន្ត្រី បក្សប្រឆាំង មានថ្លែងស្រដៀងគ្នាថា កង្វះទឹក និង បញ្ហាកសិករខ្មែរ មានដីធ្លីតូច នឹងប៉ះពាល់ ទៅដល់នយោបាយ នៃការនាំស្រូវអង្ករចេញពីកម្ពុជា មិនខាន បើសិនជា មិនមានដំណោះស្រាយនោះទេ ។

នាយកប្រតិ្តបត្តិ នៃអង្គការ សេដាក់ លោក យ៉ាងសាំងកុមារ មានប្រសាសន៍ថា កសិករខ្មែរ ចំនួន ៧០% គឺ ជាកសិករ តូចតាច ដែលមានដីធ្លី ៣ ហិកតាចុះក្រោម ដូច្នេះ ពួកគាត់ និងមិនទទួលបាន នូវការរីកចំរើនផ្នែកជីវភាព នោះទេ បើសិនជា គ្មាននរយោបាយ ណាមួយ ក្នុងការគាំទ្រ នូវបច្ចេកទេស នៃការផលិត ឫ មានប្រព័ន្ធធារាសាស្ត្រ ត្រឹមត្រូវនោះ ។

លោក យ៉ង សាំងកុមារ ការធ្វើស្រែ នាពេលនេះ អាស្រ័យទឹកភ្លៀង ហើយ នៅពេលមានកូនរដូវប្រាំងមកដល់ ដំណាំស្រូវ របស់កសិករ ត្រូវរងនូវការប៉ះពាល់ ដោយសារតែ អត់ទឹក ស្តុក ដើម្បី សង្គ្រោះ កុំថាឡើយ និយាយពី ទឹកគ្រប់គ្រាន់ដើម្បីធ្វើស្រែប្រាំងនោះ ។

អ្នកជំនាញផ្នែកកសិកម្ម រូបនេះ បញ្ជាក់ថាវាប្រាកដណាស់ កង្វះទឹកធ្វើស្រែ នឹងនាំប៉ះពាល់ដល់ការផលិត ហើយ វាក៍ ប៉ះពាល់ទៅ ដល់គំរោងនៃ ការនាំស្រូវអង្ករ ចេញពី កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ៖.......

( វានឹងប៉ះពាល់ដល់ការផលិត វាមានការប្រថុយប្រថានខ្ពស់ ពេលណា ភ្លៀងធ្លាក់ច្រើនទៀងទាត់ទៅ វាបានផលល្អ ពេលណាអត់ទៅ ។ និយាយជារួមខ្ញុំចង់និយាយថា ស្រុកខ្មែរ មានសក្តានុពល ជាច្រើន ក្នុងការធ្វើប្រព័ន្ធធារាសាស្រ្តគ្រប់ទីកន្លែង ។ យើងមានភ្លៀងធ្លាក់ច្រើនណាស់ កន្លែងខ្លះ មានដល់ ១ពាន់ មល សំខាន់យើងត្រូវ មាននយោបាយគ្រប់គ្រងទឹក )

ការស្រាវជ្រាវថ្មីមួយ របស់វិទ្យាស្ថាន សាធារណៈរដ្ឋអន្តរជាតិ ហៅកាត់ថា អាយអអាយ IRI បានឲ្យដឹងថា កសិករខ្មែរ ចំនួន ៧៣% ប៉ុណ្ណោះ មានដីស្រែចំការផ្ទាល់ខ្លួន ប៉ុន្តែ ២៧% ទៀតគ្មានដីស្រែចំការធ្វើ នោះទេ ។ ក្នុងចំណោមកសិករខ្មែរ ដែលមានដីធ្លី ទាំងនោះ កសិករខ្មែរ ចំនួន តែ ១% ប៉ុណ្ណោះ ដែលមានដី ចាប់ពី ១០ហិកតាឡើងទៅ ។ ហើយ នៅសល់ ៧០% ទៀតមានដី ចាប់ពី ៣ ហិកតាចុះក្រោម ខ្លះ មាន ២ ហិកតា ខ្លះ មានដី ជាង ១ ហិកតា ខ្លះទៀត មានដី កន្លះហិកតា និង ១០ ទៅ ២០ អា ជាដើម ។

របាយការណ៍ ដដែលនេះ បញ្ជាក់ថា ៨១% នៃកសិករខ្មែរ គឺជាអ្នក ផលិតនូវ ដំណាំស្រូវ ហើយក្រៅពី នោះ គឺ ដាំនូវ ដំណាំផ្សេងៗទៀត ដូចជា ពោតសណ្តែក ដំឡូង កៅស៊ូ ជាដើម ។
ហើយ ក្នុងការដំាដុះដំណាំស្រូវនេះ ដីស្រែ របស់អ្នកស្រុក ៨០% គ្មានទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រពឡើយ ។ ដូចជា នៅប៉ែក ខាងកើតនៃប្រទេសកម្ពុជា មានការខ្វះប្រព័ន្ធស្រោចស្រព ចំនួន ៨១% ហើយ នៅតំបន់ប៉ែក ខាងលិច ដូចជា បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ព្រះវិហារ មិនមានប្រព័ន្ធស្រោចស្រព ស្ទើរតែ ៩០%

កសិករ ម្នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រៀបរាប់ថា នេះ គឺជាបញ្ហាប្រឈមមុខខ្លាំងណាស់សំរាប់អ្នកស្រែ ៖......

( បញ្ហាដែលធ្វើស្រែ ចំពោះ បញ្ហាទំនិញវាធម្មតាទេ ថ្លៃថោកតាមឆ្នាំ ដូចជី ដូចអី ប៉ុន្តែបញ្ហា ទឹក វាអត់ទាន់មាន បាទ គឺចាំតែទឹកភ្លៀងមួយមុខ ឆ្នាំណារាំង អត់ គឺចាំមើលតែទឹកភ្លៀង អត់មានបានស្រោចស្រព )


តំណាងរាស្ត្រ គណៈសមរង្ស៊ី លោក សុន ឆៃ បានរិះគន់ថា ក្រសួងធនធានទឹក បានចាយលុយ អស់ជាច្រើន លានដុល្លារ ក្នុងការ ជីកប្រឡាយ ដែលអត់មានទឹក និងខ្លះទៀត មានទឹកតិចតួចនៅ បាត ប្រឡាយត្រូវការបូម ។ ប្រឡាយទាំងនោះ ទៀតគឺ ជាច្រើនជាប្រឡាយមេ ពុំប្រឡាយ បំបែកតូចៗ ចូលស្រែសំរាប់កសិករ នោះទេ ដែលនាំកសិករជួប នូវបញ្ហា ។

លោក សុនឆៃ បន្ថែមថា កង្វះទឹកមិនអាច ធ្វើឲ្យការផលិត កើនឡើងរួចទេ ហើយប្រកានេះ បាន ជះឥទ្ធិពលទៅដល់ការផលិត របស់កសិករ ៖...

( ការចាយលុយនៃវិស័យធនធានទឹក មិនត្រូវតាមបច្ចេកទេស ដែលនាំកសិករយើង ៩០% នៅតែអត់ប្រព័ន្ធធារាសាស្ត្រ យើងឃើញហើយរដូវស្ទូងម្តងៗ ចាំមើលមេឃ មេឃអត់ភ្លៀង អត់ទឹក ព្រោះមិនកើត ព្រោះហើយអត់ទឹកស្ទូង ។ វាចាំបាច់ត្រូវមានប្រព័ន្ធធារាស្ត្រ ដែលវា យ៉ាងហោចណាស់ មានទឹក អាចព្រោះ បានទាន់ពេលវេលា នេះជាចំណុចខ្វះខាត របស់រដ្ឋាភិបាលផ្នែក ប្រព័ន្ធធារាសាស្ត្រ ធ្ងន់ធ្ងរដែរ )

ទន្ធឹមគ្នានិង ការព្រួយ របស់អ្នកជំនាញផ្នែក កសិកម្ម ថា កង្វះទឹក សំរាប់ធ្វើស្រែ និងបញ្ហា កង្វះដីធ្លី សំរាប់កសិករ ប៉ះពាល់ទៅ ដល់បរិមាណ និង គុណភាព និង ស្ថេរភាព នៃការផលិត ដំណាំស្រូវ ក៍ដូច ជះឥទ្ធិពលអាក្រក់ទៅដល់ គោលដៅនៃការនាំចេញ ស្រូវ អង្កររបស់កម្ពុជាដែរនោះ ប៉ុន្តែ

ប្រធានក្រុមហ៊ុន ខ្មែរហ៊្វូត លោក គឹម សាវុធ អះអាងថា លទ្ធផលនៃការផលិតមានការកើនឡើង ដូចកាំជណ្តើរ មួយរយៈចុងក្រោយនេះ ដូច្នេះលោក គិតថា គ្មានបញ្ហាទេ សំរាប់ការនាំចេញនោះ ៖...

( អីចឹង បើកាលណា ដូចកំាជណ្តើរខ្ញុំគិតថា អត់មានប៉ះពាល់ដល់ការនាំចេញ នោះទេ )

លោក ងិនឆាយ ប្រធាននាយកដ្ឋានផ្នែកដំណាំស្រូវ ពន្យល់ថា ការនាំចេញស្រូវបានសំដៅ ទៅលើ លទ្ធផល នៃផលស្រូវ ដែលសល់ច្រើន ក្នុងមួយឆ្នាំៗ ។ ថ្វី បើបញ្ហាទឹកជាបញ្ហាចំម្បង សំរាប់ការផលិត ប៉ុន្តែ បញ្ហាធំ មួយទៀតដែល គេកំពុងដោះស្រាយ គឺ បញ្ហា កសិករ អត់មានទីផ្សារ ហើយ និងតំលៃ ផលិតផល គ្មានស្ថេរភាព នៅឡើយ ៖

( មិនជាបញ្ហាចោទទេ ចំពោះ បរិមាណស្រូវ ប៉ុន្តែបើសិនជាយើងមានប្រព័ន្ធធារាស្ត្រកាន់តែច្រើន យើងនឹងផលិតស្រូវ សល់កាន់តែច្រើន តែបញ្ហាយើងចោទសព្វថ្ងៃ គឺបញ្ហាប្រជាជនផលិតបានហើយ យកទៅលក់នៅ ឯណា ឫ ក៍ថា ឈ្មួញឲ្យថ្លៃ វាទាប )
កម្ពុជា បានគ្រោងថា នឹងនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបាន ១ លានតោន ក្នុងមួយឆ្នាំ នៅគ្រាដែល ​កម្ពុជា​ចូល​ខ្លួន​ទៅ​ក្នុង​សមាហរណកម្ម​អាស៊ាន នៅ​ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

ជាមួយគ្នានេះ ទឹកប្រាក់ចំនួន​ប្រហែល ២៤​លាន​ដុល្លារ​ប៉ុណ្ណោះ ​នឹង​ត្រូវ​គេ​ចំណាយ​ទៅ​លើ​ក្រសួង​កសិកម្ម និង​១០​លាន​ដុល្លារ​ទៀត ត្រូវ​ចំណាយ​ទៅ​លើ​ក្រសួង​ធនធាន​ទឹកនៅក្នុង ​កញ្ចប់​ថវិកា​ជាតិ ឆ្នាំ ២០១១ ចំនួន​ប្រហែល ២៥០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក


អ្នកជំនាញផ្នែកកសិកម្ម បានផ្តល់យោបល់ ឲ្យមាន ការដោះស្រាយ បញ្ហាប្រឡាយទឹកជាចម្បងនៅខណៈនេះ ដែលមានការសាងសង់ ហើយ ប៉ុន្តែអត់មានទឹក រួម និងការផ្តល់ដីសម្បទានសង្គមកិច្ច ទៅដល់កសិករ ប្រយោជន៍ កសិករ តូចតាច បានទទួល នូវផលប្រយោជន៍ ពី គំរោងនៃការនាំចេញ អង្ករចេញ ។





Sunday, January 23, 2011

Cambodia's Farmer activities

This is the activities of Cambodian's farmer when they had already done harvesting their rice crops.

Saturday, January 22, 2011

Problem of land conssession in Cambodia


Phnom Penh: ថ្ងៃសុក្រ ទី ១៤​ ខែឩសភា ឆ្នាំ ២០១០
Wirten by Bobo ​​


អ្នករងគ្រោះដោយសារ ការផ្តល់ដីសម្បទាន បាននិយាយថា នយោបាយ ផ្តល់ដីសម្បទាន កំពុងតែធ្វើ ឲ្យអ្នកស្រុក ដែលជាម្ចាស់កម្មសិទ្ធិ ក្លាយទៅ ជាខ្ញុំ របស់អ្នកវិនិយោគ ទៅវិញ។ របាយការណ៍ របស់អង្គការសហប្រជាជាតិ ស្តីអំពី ដីសម្បទាន នៅប្រទេសកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោម ដីធ្លី ប្រើប្រាស់ ចំនួន 14.5% កាលពី ឆ្នាំ ២០០៦ កន្លងទៅ ការផ្តល់ដីសម្បទាន មានចំនួន ដល់ទៅ 5.2% ទៅហើយ ។ ប្រជាពលរដ្ឋ ដែលធ្លាប់ អាស្រ័យផល លើដីធ្លីរបស់ខ្លួនពីមុន ដែលរកចំណូល បានជាង ១ ម៉ឺន រៀល ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ថយមកត្រឹម ៥០០០រៀល ទៅ ១០០០ រៀលប៉ុណ្ណោះ ដោយធ្វើជាអ្នកស៊ីឈ្នួល ដាំដុះ នៅក្នុងក្រុមហ៊ុន វិនិយោគ ដីសម្បទាននោះ។ ក្រោយពី ដីធ្លី ត្រូវគេរិបអូសយក ។


( Victimes of land concession in Amleing attent in the forum about land consession with Cambodian tycoon,  Ly Yong Phat)  

< គេឈូស អស់ មិនថាដីស្រែ ថា ដីកេរិ្ត៍ម៉ែ >  ៖​ នេះ ជាប្រសាសន៍ របស់អ្នកស្រី អ៊ុក ជ័យ មកពី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង គឺជា អ្នកភូមិម្នាក់ក្នុងចំណោម អ្នកភូមិ ចំនួន ៤០០ គ្រួសារ នៅទីនោះ ដែលកំពុងតែប្រឈមមុខ និងបញ្ហាជីវភាព ដោយសារតែ ការវិនិយោគ ដីស​ម្បទាន​របស់រដ្ឋភិបាល ឲ្យក្រុមហ៊ុន ដាំដើម អំពៅ ។

គាត់បានរៀបរាប់បន្តរទៀតថា ជីវភាព របស់អ្នកភូមិ បានធ្លាក់ចុះ ដុនដាបទៅ ៗ ក្រោយពី ដីធ្លីរបស់អ្នកភូមិ នោះ សរុប ចំនួន​៧០០ ហិកតា ត្រូវបាន ក្រុមហ៊ុន លោក លីយ៉ុងផាត់ ដែលជា សមាជិកព្រិទ្ធសភា គណបក្សប្រជាជន ឈ្មោះ កោះកុង Sugarរិបអូសយក ដាំដើមអំពៅ ។

អ្នកស្រុក ដែលធ្លាប់ មានរស់នៅ ដោយសេរី ដោយការធ្វើកសិកម្ម និងការអាស្រ័យផល នៅក្នុងព្រៃ ​ក្បែរ​​នោះ ក៍ត្រូវបានគេហាមឃាត់ ហើយ បាននាំគ្នា ទៅធ្វើជាកម្មករស៊ីឈ្នួល ដាំដើមអំពៅ ក្នុងកំរ៉ៃ ប្រហែល ១ ម៉ឺនរៀល ក្នុងមួយថ្ងៃ ៖.......( តាំង វិយោគ អ្នកភូមិ មានការធ្លាក់ចុះ សេដ្ឋកិច្ច រកត្រី មិនបាន ដីធ្លី ក៍អត់ ឃ្វាលគោ ក្របី ក៍អត់ ....)


ដូចគ្នានេះ ដែរ នៅស្រុកថ្ពង ឃុំអមលាំង ខេត្តកំពង់ស្ពឺ អ្នកភូមិ ចំនួន ១០ ភូមិ ក៍កំពុង តែឈ្លោះ ជាមួយនិងក្រុមហ៊ុន ដាំដើមអំពៅ ឈ្មោះ ភ្នំពេញ ស៊ូហ្គា របស់ លោក លី យ៉ុងផាត់ នេះដែរ ។

លោក ស សុខ អ្នកភូមិម្នាក់ នៅឃុំអមលាំង បានថ្លែងថា អ្នកសុ្រក នៅទីនោះ មួយថ្ងៃ ៗគិតតែ ពីតវ៉ា រឿងដីធ្លី គ្មានពេល រកប្រាក់ចំណូលឡើយ ។ លោកថា បើសិនជានយោបាយ របស់រដ្ឋាភិបាល គ្រោងនឹផ្តល់ដី របស់អ្នកស្រុកនៅទីនោះ ដែលកំពុងតែធ្វើស្រែ ស្រាប់ ឲ្យក្រុមហ៊ុននោះ ដាំដើមអំពៅ មែននោះវា កំពុងតែ នាំអ្នកស្រុក ដែលជាម្ចាស់កម្មសិទ្ធិ ធ្លាក់ខ្លួន ជាខ្ញុំគេហើយ ។

នៅខេត្តកោះកុង ក្រុមហ៊ុន របស់ លោក លី យ៉ុងផាត់ ទទួលបាន ដីសម្បទានពី រដ្ឋាភិបាល ចំនួន ៩៧០០ ហិកតា ។ នៅខេត្ត កំពង់ស្ពឺវិញ ក្រុមហ៊ុន របស់លោក ដដែល មានឈ្មោះថា ភ្នំពេញ ស៊ូហ្គា បានទទួល ដីសម្បទានចំនួន ៨៣៤៣ ហិកតា ហើយនៅ តំបន់ផ្សេងទៀត ក្រុមហ៊ុន របស់ លោក លី យ៉ុងផាត់ ដដែល ឈ្មោះ អង្គរ ស៊ូហ្គា បានទទួល ដីធ្លី សម្បទាន ចំនួន ៩៨០០ ហិកតាផ្សេងទៀត ។

បុគ្គលម្នាក់ ទទួលបានដីសម្បទាន រាប់ម៉ឺន ហិកតា និង ការវិនិយោគដីសម្បទាន មិនប្រក្រតី ដែលនំាប៉ះពាល់ដល់ ប្រជាពលរដ្ឋ ត្រូវបាន ក្រុមសង្គមស៊ីវិល និងក្រុមអ្នកច្បាប់សំរាប់ សហគមន៍ បានលើកឡើង នៅក្នុងកិច្ចប្រជុំ កាលពីសប្តាហ៍ មុន ដោយទាមទារ សុំឲ្យបញ្ឈប់ និងពិនិត្យមើលឡើងវិញ នូវ ការសម្បទានដីធ្លី ។


លោក នី ចរិយា មន្ត្រីសិទ្ធិមនុស្ស អាដហុក ក្នុងចំណោម ក្រុមហ៊ុន ចំនួន ៧០ ភាគរយ ដែលគេទទួលបាន គេសង្កេតឃើញ ថាគ្មានក្រុមហ៊ុនណាមួយ គោរពតាមច្បាប់ទំលាប់ នោះ ឡើយ ដូចជា ការផ្តល់ដីសម្បទាននោះ បានធ្វើឡើង តាមរយៈការឃុបឃិតគ្នា មិនលាតត្រដាងជាសាធារណៈ មិនសហការ​ជាមួយអ្នកស្រុក ហើយ មាន​លក្ខណៈ​ជា​រូប​វ័​ន្ត ​បុគ្គល គឺ មានន័យថា បុគ្គល ម្នាក់ បានទទួលដីសម្បទានរបស់ សែនហិកតា ។


របាយការណ៍ របស់អង្គការសហប្រជាជាតិ បានសរសេរ កាលពីពេលថ្មីនេះ អំពីការ ផ្តល់ដីសម្បទាន នាឆ្នាំ ២០០៦ បាននិយាយថា កំណើនសេដ្ឋកិច្ច នៅប្រទេសកម្ពុជា មិនបានចែក រំលែក ស្មើ​គ្នា ដល់ប្រជាពលរដ្ឋឡើយ ។ អ្នកស្រុកដែល រស់នៅ អាស្រ័យផល លើដីធ្លី និងព្រៃ ត្រូវបានធ្លាក់ខ្លួន កាន់តែក្រីក្រ ក្រោយពី ដីធ្លី និងព្រៃសាធារណៈ ត្រូវផ្តល់ ជាលក្ខណៈស​ម្បទាន ។

របាយការណ៍ ដដែល បានសរសេរទៀតថា ក្នុងចំណោម ដីធ្លើប្រើប្រាស់ ប្រហែល ១៤.%ដី សម្បទាន មាន ដល់ទៅ ៥ % ទៅហើយ ។ តំបន់ដែល សំបូរដីធ្លីសម្បទាន មាននៅ ខេត្ត រតនៈគីរី ស្ទឹងត្រែង កំពង់ស្ពឺ ក្រចេះ និង កំពងចាម កំពង់ធំ កំពង់ឆ្នាំង ពោរធិសាត់ ។ ក្រុមហ៊ុន ភាពភីម៉ិច មួយ បានទទួលដីសម្បទាន ដល់ ជាង ៣ សែនហិកតា ដោយលាតសន្ធឹង ចាប់ ពី ខេត្តកំពង់ឆ្នាំង រហូត ដល់ខេត្ត ពោធិសាត់ ។


តំណាងរាស្ត្រ គណៈបក្សប្រឆាំង លោក សុន ឆៃ ថ្លែង គ្មានប្រទេស ណាដែលផ្តល់ដីសម្បទានទំហំ ធំធេង ហើយ មានរយៈ យូរឆ្នាំ គឺ រហូតដល់ ៩៩ ឆ្នាំ ដូចនៅកម្ពុជា នោះទេ ។

លោក សុន ឆៃ ដែលហៅ ទង្វើនេះថា ខុសក្បួន បានបន្តការរិះគន់ថា នៅប្រទេសផ្សេង ជាទូទៅ គេឲ្យសិទ្ធិក្នុងការវិនិយោគ ដីសម្បទាន ប្រហែល ២០ ទៅ ៣០ ឆ្នាំ ទំហំ ប្រហែល ២ពាន់ហិកតា ប៉ុណ្ណោះ ប៉ុន្តែ នៅកម្ពុជា លោក ថាការវិនិយោគ ដីសម្បទាន ធ្វើឡើង សំដៅ តែការកាប់ ព្រៃឈើលក់ ប៉ុណ្ណោះ ។

មន្ត្រីអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្ត្រីលោក ផៃស៊ីផាន មិនធ្វើអាត្ថាធិប្បាយ ទេរឿងនេះ ដោយលោក ទុកឲ្យក្រសួងកសិកម្ម ជាអ្នកបកស្រាយ ប៉ុន្តែ មកដល់ពេលនេះ មន្ត្រី ក្រសួងកសិកម្ម ក៍ មិនបានឆ្លើយតប ចំពោះ សំណើរសុំ សំភាសន៍ របស់វិទ្យុ អាស៊ីសេរី ទាក់ទង និងរឿង ដីសម្បទាននេះដែរ ។

របាយការណ៍ របស់ក្រសួងកសិកម្ម ដែលបានផ្សាយនៅលើគេហទំព័រ បានសរសេរថា មានក្រុមហ៊ុន ចំនួន ៦៨ ក្រុមហ៊ុន ដែលកំពុងដំណើរការ ក្រោយពី ទទួលបានដីសម្បទានពីរដ្ឋាភិបាល ។

គេហទំព័រដដែល បានបញ្ជាក់ថា ដីដែលផ្តល់សំរាប់ ការធ្វើសម្បទានសេដ្ឋកិច្ច គឺជា ដីធ្លី របស់រដ្ឋាភិបាល មានការវាយតំលៃ អំពីផលប៉ះពាលបរិដ្ឋាន មាន​ផែនការក្នុងការប្រើប្រាស់ មិន ប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ហើយបើសិនជា មានប៉ះពាល់លំនៅដ្ឋាន គេត្រូវពិភាក្សា មុននិង ការផ្តល់ដីសម្បទាននោះ ហើយ ការផ្តល់ដីសម្បទាន មិនអាចលើស ១ម៉ឺន ហិកតា ឡើយ ។

ប្រភពពី មន្ត្រី បក្សប្រឆាំង មកដល់ពេលនេះ ប្រភព ដីសម្បទាន ត្រូវគេផ្តល់ ឲ្យប្រហែល ជាង ២ លានហិកតា ប៉ុន្តែ ប្រភពខ្លះទៀត ពីរដ្ឋភិបាល មិនបញ្ចេញឈ្មោះ ថា មានចំនួន ជាង ១ លាន ហិកតា ។

ពេលនេះដែរ អ្នកស្រុក ដែលធ្លាប់ធ្វើម្ចាស់កម្មសិទ្ធិលើដីធ្លី ហើយ អាចអាស្រ័យផល ដោយអនុផលព្រៃ ដោយសេរី ហើយ អាចរកកំរៃ បាន ចាប់ពី ១មឺនរៀល ឡើង ក្នុមួយថ្ងៃ ឥឡូវនេះ ក្លាយទៅ ជាអ្នកស៊ីឈ្នួល ក្រុមហ៊ុន ដោយរកប្រាក់ បានប្រហែល ៥០០០ រៀល ទៅ ១០០០០ រៀលប៉ុណ្ណោះ។
( Rice field in Pursat)

How to help the farmer?

( Villagers in Amleing, Kg Speu province face of land grabbing )

( Young Cambodian people are gethering to create Cambodian Farmer Aliance)


( CFF, Cambodian Farmer Alliance leading by Mr Pich Piseht and suported by many young Cambodian in abroad and in the country )

( CFA suporters)

Friday, January 21, 2011

Less of Cambodian farmers are interrested of working in rice field

Phom Penh: ថ្ងៃសៅរ៍ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១០​
Writen by Bobo:

លទ្ធផលស្រាវជ្រាវ របស់ក្រសួងផែនការណ៍ សំរាប់ឆ្នាំ ២០១០នេះ បានអះអាងថា លទ្ធភាព ផលិតការងារ នៅក្នុងប្រទេសកម្ពុជា នៅមានកំរិតទាប នៅឡើយ បើប្រៀបធៀប ទៅនិងប្រទេសដ៍ទៃទៀត នៅតំបន់សអាស៊ាន ។ ទន្ទឹមនឹងនោះ ពលរដ្ឋខ្មែរជាច្រើននាក់ដែលជាកសិករ បានលះបង់ការងារ កាន់តែច្រើនទៅៗ ផ្នែកកសិកម្ម ទៅធ្វើជាកម្មករនៅបរទេស និងធ្វើការងារ នៅក្នុងវិស័យផ្សេងៗទៀត ។


 (  workers in construction field at Piseth Farm in Battambang Province)  


( workers working in the rice fild during the harvest season in Pursat)

របាយការណ៍របស់ក្រសួងផែនការណ៍ ស្តីអំពី កំនើនប្រជាជន និង ការងារ សំរាប់ឆ្នាំ ២០១០ បានឲ្យដឹងថា ការងារផ្នែកកសិកម្ម កំពុងមានការថយចុះ ជាលំដាប់ គិតចាប់តាំង ពីឆ្នាំ ១៩៩៨ កន្លងមក រហូតមកដល់បច្ចុប្បន្ន ។

លទ្ធផលនៃការស្រាវជ្រាវមួយ ដែលសហការណ៍ ជាមួយអង្គការពលកម្មអន្តរជាតិ បានអះអាងថា កាលពីឆ្នាំ ១៩៩៨ កន្លងមក ចំនួន បុរស ដែលធ្វើការងារផ្នែកកសិកម្ម មានចំនួន ៥៦,% ហើយបានថយចុះ មកនៅត្រឹម ៤៩,% វិញ នៅឆ្នាំ ២០០៨ ចំនែក ចំនួនស្រ្តី ដែលធ្វើការងារ ក្នុងវិស័យកសិកម្ម ដែលមាន ចំនួន ៦៨,% នៅឆ្នាំ១៩៩៨ ហើយបានថយចុះ មកនៅ ចំនួន ៥៣,% នៅឆ្នាំ ២០០៨ កន្លងទៅនេះដែរ ។

ការងារផ្នែកកសិកម្ម បានថយចុះ ត្រូវបានគេរកឃើញថា មានក្រុមកសិករជាច្រើន បានផ្លាស់ប្តូរទីលំនៅ ហើយ ងាកទៅរក វិស័យជំនូញ និង វិស័យសេវាកម្ម ហើយដែល វិស័យទាំងនេះ កំពុងតែ មានការកើនឡើងជាលំដាប់ ។

ប្រធានអង្គការ សេដាក់ CEDAK លោក យ៉ងសាំងកុមារ មានប្រសាសន៍ថា យល់ស្របថា យុវជន សម័យថ្មី ហាក់ដូចជា មិនចាប់អារម្មណ៍ ចំពោះ ការងារកសិក្មឡើយ ប៉ុន្តែ ក្រុមគ្រួសារកសិករ ខ្លះទៀត បានប្តូរ ការងាររបស់ខ្លួន ដោយយល់ថា ការរកចំនូល ពី វិស័យផ្សេងទៀតនោះ បានច្រើនជាង ការរកចំនូល ផ្នែកកសិកម្ម ៖...

( ការមើលឃើញ ឱកាសខុសគ្នា ។ អ្នកខ្លះ គាត់ឃើញ ឱកាស បានផ្តោតទៅលើការងារដាំដុះ ហើយអ្នកខ្លះទៀត យល់ថា ការងាររត់ម៉ូតូឌុប ឫធ្វើជាកម្មករសំណង់ បានល្អជាង គេបាននាំគ្នាធ្វើ នេះជាការមើលឃើញ ឱកាសខុសគ្នា)

ក្រុមកសិករ វិញបានបញ្ជាក់ថា ការលះបាង់ការងារ កសិកម្មចោល ដោយសារតែ ការផលិតរបស់គាត់មិនបានចំណេញ ។ លោក ពៅថា ប្រធាន សហគមន៍ កសិករ នៅក្នុងស្រុក បាភ្នំខេត្តព្រៃវែង ពន្យល់ថា កសិករ គ្មានបច្ចេកទេសគ្រប់គ្រាន់ ដូចជា ជាញឹកញយនៅលើដំណាំស្រូវ មានសត្វល្អិតស៊ី មានកើតរោគក្រា បណ្តាលឲ្យស្រូវងាប់អស់ ។ រួមផ្សំ គាត់គ្មាន ថវិការច្រើន សំរាប់ការផលិត ដូចជា សំរាប់បូមទឹក សំរាប់បាញ់ថ្នាំ ហើយ នៅពេលដែល គាត់ផលិត បានទៀត តំលៃ កសិផលរបស់គាត់ ឡើងចុះ មិនទៀងទាត់ គ្មានការធានា ទើប នាំ ពូកគាត់បាក់ទឹកចិត្ត សំរាប់ការផលិត ។ លោក ថ្លែងបញ្ជាក់ដូច្នេះ ៖...

( តំលៃឡើងចុះស្រេចតែឈ្មួញ ទឹកអត់មានផង នៅពេលរដូវ ប្រាំងត្រូវ បូមទឹកអណ្តូងធ្វើ )

លទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា ការងារផ្នែកជំនួញ និងផ្នែកសេវាកម្ម បានកើនឡើង ពី ៣១% នៅឆ្នាំ ១៩៩៨ មកដល់ ៣៤% នៅឆ្នាំ ២០០៨ ។

ជាមួយគ្នានេះដែរ ចំណាកស្រុក របស់ពលករ ដែលស្វែងទៅធ្វើការងារនៅក្រៅប្រទេស ក៍បានកើនឡើងផងដែរ ចាប់ពី ឆ្នាំ ២០០៣ រហូត មកដល់ឆ្នាំ ២០១០ ។ ក្នុងនោះ មានពលករ ចំ​នួនជាង ៣ ពាន់នាក់ដែល កំពុងតែ បំរើការងារនៅក្នុងប្រទេសថៃ ជិត ១ ម៉ឺននាក់ ដែលបំរើការងារ នៅប្រទេស ម៉ាឡេស៊ី និង ជិត ២ ពាននាក់បំរើការងារ នៅប្រទេសកូរ៉េ ។

អ្នកជំនាញផ្នែកកសិកម្ម លោក យ៉ាងសាំងកុមារ បានបញ្ជាក់ថា កសិករខ្មែរ ហាក់ដូចជាមិនទាន់ចាប់ឱកាសបាន នៅក្នុង វិស័យកសិកម្ម នៅឡើយទេដោយសារតែ កត្តាសង្គមជាច្រើន បានរារាំង ក្នុងការផលិតរបស់ពួកគាត់។

ស្របពេលនោះ គេឃើញ បន្លែ បង្ការ ត្រីសាច់ ត្រូវបានគេ នាំចូលពី ប្រទេសជិតខាង​មក ក្នុងប្រទេសកម្ពុជាជាច្រើន តោន ក្នុងមួយថ្ងៃ ៗ ។

NGO concerns about the rice exportation project

Phnom Penh: ថ្ងៃសុក្រ ទី ១ ខែ តុលា ឆ្នាំ ២០១០
Writen by Bobo:

នៅគ្រាដែល កម្ពុជាកំពុងរៀបចំ យន្តការដើម្បី ជុំរុញ ការនាំអង្ករចេញ ទៅបរទេស និងការអភិវឌ្ឍន៍វស័យកសិកម្ម ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអង្គការសង្គមស៊ីវិល បាននិយាយថា ការចំណាយ ទៅលើ វិស័យកសិកម្ម នៅមានកំរិតទាប ហើយ ចេះ តែ ថយទៅៗ ថែមទៀត ដែលមិនសមស្របទៅ និង ផែនការ អភិវឌ្ឍន៍វិស័យកសិកម្មឡើយ ។

ការ សំដែង ការបារម្ភ ទាំងឡាយពាក់ព័ន្ បានធ្វើឡើង ពាក់ព័ន្ធ និងជំនួយ ដែលនៅតែ មានកំរិតទាប ចំពោះ កសិករខ្នាតតូច ហើយដែល នាំគេមិនសូវ រំពឹង ការផែន ការណ៍ អភិវឌ្ឍន៍ នោះ និង រុញ ឲ្យពួកកសិករ ងើបផុត ពីភាពក្រីក្រ បានទេ ។

អ្នកជំនាញផ្នែក សេដ្ឋកិច្ច បានអះអាងថាការជួយទ្រទ្រង់ ឫ ក៍ជំនួយ ពីសំណាក់ រដ្ឋាភិបាល និង ប្រទេសផ្តល់ជំនួយ ទៅដល់កសិករតូចតាច នៅប្រទេសកម្ពុជា នៅមានកំរិតទាបនៅឡើយទេ ។

នៅក្នុងការពិភាក្សាមួយ ដែលធ្វើឡើង នៅ សណ្ឋាគា សាន់វ៉េ នៅទីក្រុងភ្នំពេញ នាថ្ងៃសុក្រ ទី ១ ខែតុលា លោក ចាន់សុផល ប្រធាន សមាគមអ្នកសេដ្ឋកិច្ច បានបង្ហាញរបាយការណ៍ ស្រាវជ្រាវ របស់ខ្លួនថា ថវិការជាតិ បែងចែកទៅក្នុងវិស័យកសិកម្ម និងវិស័យធនធានទឹក នៅមានកំរិតទាប ដែលនាំគេជឿថា វាក្លាយទៅ ជាឩបសគ្គ នៅក្នុងផែន ការរអភិវឌ្ឍន៍ វិស័យកសិកម្មនេះ ផងដែរ ៖
( យើងជាប្រទេស ដែលប្រជាពលរដ្ឋភាគច្រើនរស់នៅពឹងផ្អែកលើ វិស័យកសិកម្ម ហើយប្រជាពលរដ្ឋភាគច្រើន មានដីធ្លី តូចតាច ជាកសិករតូចតាច ដូច្នេះ ត្រូវមានការគាំទ្រ ថាតើអ្នកណាជាអ្នកគាំទ្រ ពួកគាត់ )

របាយការណ៍ស្រាវជ្រាវរបស់សមាគមសេដ្ឋកិច្ច ដែលចេញផ្សាយនៅ នៅខែកញ្ញា កន្លងទៅ បានបង្ហាញថា ថវិការជាតិ សំរាប់ឆ្នាំ ២០០៦ រហូត មកដល់ ឆ្នាំ ២០១០ មានការកើនឡើង ពី ១ ពាន់លានដុល្លា ក្នុងមួយឆ្នាំ រហូត មកដល់ ២ពាន់លាន ដុល្លា ក្នុងមួយឆ្នាំ ។

ប៉ុន្តែ ការចំណាយ ទៅលើ វិស័យ កសិកម្ម ដែលក្នុងនោះ ចំណាយទៅ លើ ក្រសួងកសិកម្ម និង ទៅលើ ក្រសួងធនធានទឹក មានចំនួន ត្រឹម តែ ៧, % ប៉ុណ្ណោះ គឺ ស្មើ និង ចំនួន ទឹកប្រាក់ ប្រហែល ១១០ លានដុល្លា ក្នុងមួយឆ្នាំ ។

ការចំណាយទៅលើក្រសួងទាំងពីរ នេះដែលមាន ក្រសួងកសិកម្ម ត្រឹម ៤% រីឯ ធនធានទឹក ចំនួន ៣,5% សំរាប់ការជីកប្រឡាយទឹកជាដើម ត្រូវគេវាយតំលៃថា ទាបបំផុត បើប្រៀបធៀបទៅ និង ការចំណាយ លើក្រសួងផ្សេងៗ ។

ងាកមកនិយាយពី ប្រាក់ជំនួយ ដែលបានផ្តល់ដល់វិស័យកសិកម្ម វិញ គេ បានរកឃើញ មានចំនួន ៧០ លានដុល្លា អាមេរិក ក្នុងមួយឆ្នាំ គឺស្មើនិង ៧,% ប៉ុណ្ណោះ ក្នុងចំណោម ជំនួយ បរទេស សំរាប់ កម្ពុជា សំរាប់ ឆ្នាំ ២០០៧ រហូត ដល់ឆ្នាំ ២០០៩ ។ ហើយ បើនិយាយ ពី ជំនួយ របស់សហគមន៍អឺរ៉ុបវិញ មានជំនួយត្រឹម ២ ទៅ ៣% ប៉ុណ្ណោះ នៃការបញ្ចេញជំនួយរបស់ខ្លួន ។

របាយកាណ៍ដដែល នេះ បានបញ្ជាក់ថា ប្រាក់ជំនួយ ទាំងនេះ មិនបានហូរចូល ទៅកាន់តំបន់ភូមិសាស្រ្តណាមួយជាក់លាក់ទេ នៅក្នុងប្រទេសកម្ពុជា ពោល គឺ បានហូរចូល ទៅក្នុងថ្នាក់ជាតិ ហើយដែល ត្រូវ បែងចែក លើការកសាង សមត្ថភាព មន្ត្រី ជំនួយបច្ចេកទេស កំណែទំរង់ និង សិក្ខាសាលាជាដើម ។

កសិករ នៅក្នុងភូមិ ស្រែអំពិល ឃុំឈ្វាំង ស្រុកពញ្ញាលឺ ខេត្ត កណ្តាល លោក ភុនភួង បានបញ្ជាក់ថា គ្មាននរណាម្នាក់ក្នុងតំបន់របស់លោកទទួលបាន ចំនួយទាល់តែសោះ តាំងតែ លេចលឺ ផែនការណ៍ អភិវឌ្ឍន៍ វិស័យកសិម្ម ៖.....

( អូ និយាយតំបន់ខ្ញុំជាក់ស្តែងម្តងអត់ ។ អត់មានជួយផ្តល់ ឱកាសស្អីអត់ផង រាំង អត់មានទឹក ក៍អត់មានឃើញ អ្នកណា មកអើត មកឃើញ អត់មានទេ ដោះស្រាយតែខ្លួន ឯង ។ កែងថា តំបន់ណា បង ចំពោះ តំបន់ខ្ញុំគ្មានទាល់តែសោះ ។ កុំថាឡើយខ្ញុំតែម្នាក់ឯង បងឯងមកចុះសួរនៅក្នុងភូមិខ្ញុំ ឃុំខ្ញុំអត់ )

ក្រុមអ្នកចូលរួម ក្នុងការជជែក ដែលមាននិស្សិត ប្រជាពលរដ្ឋ និង ក្រុមមន្ត្រី អង្គការសង្គមស៊ីវិល នៅក្នុងសិក្ខាសាលាស្តីអំពី ហរិញ្ញប្បទាន ដើម្បី អភិវឌ្ឍន៍ វិស័យកសិកម្ម នេះ បានរិះគន់ជាច្រើន ទៅលើ ការគំរោង នៃការអភិឌ្ឍន៍វិស័យកសិកម្ម ដែល គេ មិនទាន់មានប្រព័ន្ធធារាស្រ្តគ្រប់គ្រាន់ កសិករ មានដីតូច កសិករ គ្មានការចងក្រងជាសហគមន៍ កសិករ ខ្វះទុនក្នុងការផលិត តំលៃ ថាមពល សំរាប់ការ ផលិត នៅកម្ពុជាខ្ពស់ ជាដើម។

បញ្ហាទាំងនេះ នាំគេ មិនសូវមានជំនឿអំពី ភាពជោគជ័យ លើ ផែនការណ៍ នៃការអភិវឌ្ឍន៍ វិស័យកសិកម្ម ក៍ដូច ជាផែនការរបស់រដ្ឋាភិបាល ក្នុងការនាំអង្ករចេញ នោះដែរ ។

អ្នកស្រី ស៊ុំ សាម៉ុន តំណាង អង្គការអភិវឌ្ឍន៍ស្ត្រីក្រិក្រនៅទីក្រុង បានថ្លែងដូច្នេះ ៖..

( តើលោក បានគិតទេថា ប្រជាពលរដ្ឋយើងនេះ កំពុងតែប្រឈមមុខ និងបញ្ហាដី តើលោក បានដីប៉ុន្មានហិកតាប៉ុន្មានហត្ថ សំរាប់ធ្វើដើម្បី នាំចេញ )

សិក្ខាសាលា នេះ គេបានធ្វើឡើង នៅគ្រាដែល រដ្ឋាភិបាល បានលើកគំរោង អភិវឌ្ឍន៍វិស័យកសិកម្ម ដែលគេសំដៅ ជាចំបងទៅ លើការនាំ អង្ករចេញ ឲ្យបានចំនួន ១ លានតោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៥ ខាងមុខនេះ ។

មន្ត្រីរដ្ឋាភិបាល បានទទួលស្គាល់នូវ បញ្ហាប្រឈមមុខទាំងឡាយ ដែលគេបានលើកឡើង នៅក្នុងគំរោងនេះ ប៉ុន្តែ គេបានធានាថា កិច្ចការទាំងនេះ ដើម្បី លើកស្ទួយ កំរិតជីវភាព កសិករ ហើយ គេនៅតែ មានជំនឿថា ការនាំអង្ករចេញ ១ លានតោន ក្នុងមួយឆ្នាំ មិនមានបញ្ហាឡើយ ។

ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ កសិកម្ម លោក ម៉ាកស៊ឿន បានថ្លែងថា យន្តការនៃការនាំអង្ករចេញ បានធ្វើរួចមក ហើយ ប៉ុន្តែ មិនទាន់ផ្លូវការ ៖.....

( សូរថា តើមួយលានតោន អង្ករបានមកពីណា ? ទប់ស្កាត់ការនាំចេញ ក្រៅផ្លូវការ ហើយការនាំចេញ បានច្រើន ផ្តល់ការងារដល់ប្រជាពលរដ្ឋយើង )


ប្រភពពី ក្រសួងកសិកម្ម បានឲ្យដឹងថា ចាប់តាំង ពីឆ្នាំ ២០០៥ មក ផលិតផលស្រូវ ដែលសល់ពី តំរូវការ មានចំនួនចន្លោះ ពី ២ លាន ទៅ ៣ តោន ក្នុងមួយឆ្នាំ ក្នុងចំណោម ទិន្នផលស្រូវ សរុប ចំនួន ជាង ៧ លានតោន ដែលគេធ្វើបាន នៅប្រទេសកម្ពុជា ។

ផលិតផលស្រូវ លើសតំរូវការ ទាំងនោះ ត្រូវបានគេ ប៉ាន់ប្រមាណថា បានហូរចេញទៅប្រទេស វៀតណាម និងប្រទេសថៃ តាមរយៈការនាំចេញ មិនផ្លូវការ ក្នុងចំណោម ការនាំអង្ករ ចេញ ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ប្រហែល ២ ម៉ឺនតោន ក្នុងមួយឆ្នាំ ប៉ុណ្ណោះ ។

ការលើកឡើងអំពីការគាំទ្រ ដែលមានកំរិតទាប សំរាប់ កសិករក្រីក្រ ហើយ ដែលកំពុងតែ ដើរបញ្ច្រាស ជាមួយ គំរោង ផែនការដ៍ធំ របស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ វិស័យកសិកម្ម ក៍ដូច ជា ក្តីស្រមៃ ដែលចង់ ឲ្យប្រទេស នេះ ក្លាយជាប្រទេសនាំអង្ករចេញ ក្នុងពិភពលោក ត្រូវ ក្រុមមន្ត្រីជំនាញ ឲ្យយោបល់ ថា រដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយ ត្រូវពិនិត្យមើលឡើងវិញ នូវបញ្ហាប្រឈម ដែលនាំ មានការចាយថវិការមិនអស់ក្នុងក្រសួងកសិកម្ម ហើយគេត្រូវធ្វើសេវាកម្ម កសិកម្ម ឲ្យដល់ថ្នាក់ក្រោម ហើយជំនួយនោះ ត្រូវ ធ្វើឲ្យចំ ភូមិសាស្ត្រគោលដៅ ។

Thursday, January 20, 2011

Gap between the poor and the rich in Cambodia


Phnom Penh: ថ្ងៃសុក្រ ទី ៧ ខែមករា ឆ្នាំ ២០១១
Writen by Bobo:

 
នៅឱកាសប្រារព្ធ ទិវាជ័យជំនៈថ្ងៃ ៧ មករា គណៈបក្សប្រជាជនកម្ពុជា បានលើក បង្ហាញនូវសមទ្ធិផលជាច្រើន ក្នុងនោះ មានការ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច ។ជាមួយគ្នានិងមោទភាពនេះ សង្គមស៊ីវិល និងមន្ត្រីបក្សជំទាស់វិញ បាននាំគ្នា បារម្ភអំពី គំលាត រវាងអ្នកក្រីក្រ និង អ្នកមាន ដែលកំពុងតែរីកធំធាត់នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។


               ( Poor villagers in Takeo province are looking for the red ant to sell )


មន្ត្រីជាន់ខ្ពស់របស់គណៈបក្សប្រជាជនកម្ពុជាបាន ឲ្យដឹងថា អត្រាភាពក្រីក្រ បានធ្លាក់ចុះ មកនៅត្រឹម ២៦% ប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០១០ នេះ ។

មានសាសន៍ នៅក្នុងថ្ងៃ ៧ មករា ឆ្នាំ ២០១១ ប្រធានគណៈបក្សប្រជាជនកម្ពុជា និង ជា ប្រធានព្រិទ្ធសភា លោកជាស៊ីម បានអះអាងថា ថ្ងៃ៧ មករា នាំមកនូវ សមិទ្ធជាច្រើន ដូចជា ការរក្សារសេ្ថរភាព នយោបាយ ការរក្សាបូរណៈភាព ទឹកដី និងជាពិសេសនោះ គឺ ការនាំ មកនូវកំណើនសេដ្ឋកិច្ច និងជោគជ័យ នៅក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ។

លោក ជាស៊ីម បញ្ជាក់ថា អត្រានៃភាពក្រីក្រ ដែល កាលពីឆ្នាំ ១៩៩៣ មានចំនួន ៤៧% បានធ្លាក់ចុះ មកនៅ ៣០% នៅក្នុងឆ្នាំ ២០០៧ ហើយបានចុះ មកនៅ ត្រឹម ២៦% នៅក្នុងឆ្នាំ ២០១០ ហើយ គេបានកាត់បន្ថយ ភាពក្រីក្រ បានជាង ១% ក្នុងមួយឆ្នាំៗ ។ លោក មានប្រសាសន៍ សង្កត់ធ្ងន់ ទៅលើ ជោគជ័យថ្ងៃ ៧ មករាដែល នាំមានសមិទ្ធផល ទាំងនេះដូច្នេះ បន្តទៀត ៖.........
( លទ្ធផលកំពុងតែ ពង្រីកបាន នូវភាពអនុគ្រោះ ដល់ការអនុវត្តន៍ ផែនការណ៍ យុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ ជាតិនៅឆ្នាំ ២០១១ នេះ ឲ្យសំរេចបាន នូវជោគជ័យ បន្ថែមទៀត )
កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១០កន្លងទៅ លោកនាយករដ្ឋមន្ត្រីក៍ធ្លាប់ បាន​ប្រកាស​ថា កម្ពុជា​ជា​ប្រទេស​មាន​ភាព​ជោគជ័យ​ក្រោយ​ពី​សង្គ្រាម ។ ​កាល​ពី​ឆ្នាំ​១៩៩៣ ផលិតផលសរុបនៅ​ក្នុង​ស្រុក (GDP) មាន​តែ​ប្រមាណ​២​ពាន់​លាន​ដុល្លារ ប៉ុន្តែ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​ឡើង​ទៅ​ដល់ ១០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៩។ ការថ្លែងអំពី មោទនភាព របស់ មន្ត្រីកំពូលៗ គណៈបក្សប្រជាជនកម្ពុជា ពុំត្រូវ អ្នកសេដ្ឋកិច្ច បដិសេធឡើយ ។

ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ចាន់សុផល បានអត្ថាធិប្បាយថា កំណើនសេដ្ឋកិច្ច ជាតិ ក៍ដូចជាការកាត់បន្ថយនូវភាព ក្រីក្រ ពិតជា ទទួលបាន យ៉ាងពិតប្រាកដមែន បើប្រៀបធៀបទៅ នឹង ក្រោយរបបខ្មែរ ក្រហម ឆ្នាំ ១៩៧៩ ដែលកម្ពុជាទើបតែងើបចេញ ពី របបពិឃាតនោះ ។

លោក ចាន់សុផល ឲ្យដឹងទៀតថា គេឃើញ មានហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ មានអាគា និងផ្ទះសម្បែងជាច្រើន នៅទីក្រុងភ្នំពេញ មានរថយន្តទំនើប ប៉ុន្តែ អ្វី ដែលបានកើតឡើង នៅគ្រានោះដែរ គឺ ធនធានធម្មជាតិ របស់កម្ពុជា បានធ្លាក់ចុះ ថមថយ មិនសំបូរបែប​ដូចមុនឡើយ។

នៅក្នុង អំណួត របស់គណបក្សប្រជាជន ជុំវិញ ថ្ងៃ ៧មករា ស្តីអំពី ការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ច អ្នកវិភាគសេដ្ឋកិច្ច រូបនេះ បាននិយាយ គំលាតរវាងអ្នកក្រ និង អ្នកមាន កំពុងតែកើងឡើង ធំធេង ដោយសារតែ ការមិនទទួលបាននូវការ ស្មើភាពគ្នា នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ។ លោក បានព្រមានថា គំលាតនេះ នឹងនាំកម្ពុជា ជួបនូវវិបត្តិ បើសិនជាគ្មានការដោះស្រាយនោះទេ៖......

( រឿងគំលាតធំនេះ យើងមានការបារម្ភ គឺខ្លាចតែ ទៅថ្ងៃមុខទៅ ការរីកចំរើនមិនប្រកបដោយសមធម៍ អីចឹងខ្លាចតែ កំណើនមិនកើនបានយូរ នៅទ្រឹង ឯប្រជាជន មួយក្រុមតូចចេះ តែមាន )

ប្រជាជនខ្មែរដែលរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រ ត្រូវបានគេវាយតំលៃ ទៅលើ ប្រជាជនដែលរកប្រាក់ចំនូល បានទាបជាង ១ ដុល្លារ ក្នុងមួយថ្ងៃ ។ មកដល់ពេលនេះ
នៅមិនទាន់ មានប្រភពណា ច្បាស់លាស់ ដែលបង្ហាញថា ក្រុមអ្នកមាននៅកម្ពុជា មានប៉ុន្មានភាគរយ ហើយ អ្នកក្ររស់នៅក្រោម បន្ទាត់នៃភាព ក្រីក្រ និង អ្នករស់នៅ លើបន្ទាត់នៃភាពក្រីក្រ និង អ្នកមានការហូបចុក សមរម្យ មានប៉ុន្មានភាគរយនៅឡើយទេ ក្នុងចំណោម ប្រជាជនខ្មែរសរុប ប្រហែល ១៣ លាន ៤សែននាក់នោះ ។

អ្នកតំណាងរាស្ត្រ គណៈបក្សប្រឆាំងសមរង្ស៊ី លោកស្រី មូរសុខហួរ ថ្លែងថា អ្នកក្រីក្រ ជាច្រើនលាននាក់ ក្នុងនោះ មានមន្ត្រីរាជការ ប៉ូលីសទាហាន កម្មករ និង កសិករ ផងដែរ ដែលមានប្រាក់ចំណូល បានមិនដល់ ៣០ ដុល្លារផងក្នុងមួយខែ ។ ហើយក្រៅពីនោះ ទៀត នៅមានករណីប្រជាពលរដ្ឋ បាត់បង់ដីធ្លី នៅបឹងកក់ រាប់ពាន់គ្រួសារ ករណី ពលរដ្ឋ នៅខេត្ត រតនៈគីរីមណ្ឌលគីរី តាកែវ កំពង់ស្ពឺ ព្រៃវែង ពោធិ៍សាត់ កំពង់ឆ្នាំង ក្រុងព្រះស៊ីហនុ កោះកុង ដែលកំពុងតែប្រឈមមុខ និងការគ្មានប្រាក់ចំនូល។

អ្នកស្រី មូរសុខហួរ បានបញ្ជាក់ថាអ្នកក្រីក្ររាប់លាននាក់ នៅក្នុងប្រទេសកម្ពុជា បានរស់នៅខុសប្លែកគ្នាឆ្ងាយអំពី ជីវភាពរបស់ក្រុមអ្នកមាន ហើយដែលក្រុមអ្នកមានទាំងនោះ ត្រូវបានគេប្រៀបធៀប ទៅក្រុមមន្ត្រីរាជការដូចគ្នាប៉ុន្តែ មានយសសក្តិ និងអំណាច ដែលមានប្រាក់បៀវត្តន៍ ប៉ុន្មានរយដុល្លារក្នុងមួយខែ ប៉ុន្តែមានទ្រព្យសម្បត្តិ ស្តុកស្តម ៖.....

( យើងមើលប្រាក់បៀវត្តន៍ របស់អគ្គនាយក ប្រាក់បៀវត្តន៍ គាត់មានកំរិតប៉ុន្មានយើងដឹង ពី ២០០ ទៅ ៣០០ដុល្លារ ឫ ៥០០ ដុល្លារអស់ច្រើនហើយ យើងមើលថា តើគាត់បើក រថយន្តអ្វី តើផ្ទះវិឡាគាត់មានប៉ុន្មាន យើងមើលដីធ្លី របស់គាត់មានប៉ុន្មានរយ ប៉ូន្មានពាន់ហិកតា ?

លោក យ៉ែម បុញ្ញារិទ្ធិ អ្នកតំណាងរាស្ត្រ គណៈបក្សសិទ្ធិមនុស្ស បញ្ជាក់បន្ថែមថា និង ប្រជាជនប្រហែល ៥០% មានជីវភាពគ្រប់គ្រាន់ល្មម ប៉ុន្តែ ៣០ % រស់នៅខ្វះមុខខ្វះក្រោយ ហើយមានក្រុមមន្ត្រីអ្នកមានអំណាចប្រហែល ១០% ទៅ ២០% កំពុងរស់នៅក្នុង វិមានស្កិមស្កៃ និងមានប្រាក់កាស វាល់លាន ។

លោកតំណាងរាស្ត្រ រូបនោះ ចោទថា ការមានបានរបស់ក្រុមអ្នកមាន ទាំងនោះ បានមកអំពី អំពើពុករលួយ ៖...

( គំលាតរវាងអ្នកក្រនិង អ្នកមាន អ្នកដែល លក់ទ្រព្យសម្បត្តិរដ្ឋ ឫ ក៍ជួល កោះបឹង ឲ្យឩកញ្ញានេះ ឩកញ្ញានោះ ដើម្បី បានផលចំណេញ មានតិចតួចមែនទែន )

របាយការណ៍ របស់ធនាគាពិភពលោក នាឆ្នាំ ២០០៧ បានបង្ហាញថា អ្នករស់នៅស្រែចំការ មានជិត ៤០% ជាអ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ រី អ្នករស់នៅ ទីក្រុងភ្នំពេញ ក្រោម ៥% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ។

បាយ​ការណ៍​របស់ធនាគាពិភពលោកដដែល ក៍ បាន​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៤ រហូត​ដល់​ឆ្នាំ​២០០៧ មិន​បាន​ជួយ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នោះ​ទេ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឲ្យ​មាន​គំលាត​ចំណូល​រវាង​អ្នក​នៅ​ទីក្រុង​ភ្នំពេញ និង​អ្នក​នូវ​ជនបទ។

ថ្វីបើអ្នករស់នៅ ក្រោមបន្ទាត់នៃ ភាពក្រីក្រ បានធ្លាក់ចុះ មែន គិតមកទល់ពេលនេះ ប៉ុន្តែ អ្នកវិភាគសេដ្ឋកិច្ច បានបញ្ជាក់ថា គំលាតរវាងអ្នកក្រីក្រ និងអ្នកមាន កាន់តែរីកធំធាត់ទៅវិញ ។